គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:22 AM
ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ខេត្តបាត់ដំបង​បាន​តាម​ប្រមាញ់ និង​ក្របួច​ចាប់​ជនជាតិខ្មែរ​២​រូប និង​ជនជាតិ​វៀតណាម​ចំនួន​៦​រូប ទាំង​ព្រឹក​ព្រលឹម បន្ទាប់ពី​ពួកគេ​បាន​លួច​ឆ្លងដែន​ខុសច្បាប់ និង​ចូលទៅ​ជីក​កកាយ​រក​កំណប់ ខាងក្រោយ​រូប​តោក្បាល​ស្ពានថ្ម​ចាស់​ត្រើយ​ខាងលិច ស្ថិតនៅ​ខាងមុខ​សាលាខេត្ត ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង កាលពី​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២២ ខែមិថុនា​ឆ្នាំ​២០១៣ ។​
 សមត្ថកិច្ច​បានបញ្ជាក់​ថា ខណៈដែល​សមត្ថកិច្ច​កំពុងធ្វើការ​ល្បាត​តាម​ដងផ្លូវ ក៏បាន​ប្រទះឃើញ​មាន​មនុស្ស​មួយក្រុម កំពុង​ធ្វើ​សកម្មភាព​ជីក កកាយ​នៅ​ចំណុច​ក្បាល​តោ​ក្បែរ​ស្ពាន​។ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច បាន​ដើរ​តម្រង់​ទៅរក​ទីតាំង​នោះ ក៏​ស្រាប់តែ​ពួកគេ​បាន​រត់​បែកផ្លូវ​គ្នា ទៅរក​រថយន្ត​ដែល​ពួកគេ​បាន​ចត​ត្រៀម​ទុក​នៅក្បែរនោះ ហើយ​បើក​រត់គេច​យ៉ាង​លឿន​ចេញពី​ចំណុចកើតហេតុ​។ ប៉ុន្តែ​នៅសល់​បក្ខពួក ម្នាក់​ដែល​កំពុង​ឈរ​នោម​ទើប​សមត្ថកិច្ច​ក្របួច​ជាប់ ហើយ​បាន​រាយការណ៍​ទៅ​កម្លាំង​បង្ក្រាប ដើម្បី​ដេញតាម​ប្រមាញ់​ទៅលើ រថយន្ត​ម៉ាក ISUZU ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2V2238 ដែល​បើក​ចេញពី​ក្រុង​បាត់ដំបង​ឆ្ពោះទៅ​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​តាម​ប្រដេញ តែ​រថយន្ត​របស់​ក្រុម​ជនសង្ស័យ នៅតែ​ព្យាយាម​រត់គេច ទើប​សមត្ថកិច្ច​ស្រុក​មោង​ឬ​ស្សី បានចេញ​ប្រតិបត្តិការ​ជាបន្ទាន់​ដោយ​យក​រថយន្ត ដាក់​ជា​បារាស​នៅលើ​ចំណុច​ស្ពាន​មោង​យ៉ាងរឹងមាំ ត្រៀមលក្ខណៈ​ដើម្បី​បង្ក្រាប​។ ខណៈដែល​រថយន្ត​ជនសង្ស័យ​មកដល់​បាន​ឈប់ ហើយ​នាំគ្នា​រត់​ព្រោងព្រាត ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ​។​
 ក្រុម​ដែល​ផ្សងសំណាង​ជីក​កំណប់​ទាំងនេះ រួមមាន ១-​ឈ្មោះ លឹម ហុក​ណៃ ហៅ​តូ​នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនជាតិខ្មែរ រស់នៅ​សង្កាត់​ប៉ា​យ៉ាប ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ ២-​ឈ្មោះ មាស សុភាព ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្រុងភ្នំពេញ អតីតមន្ត្រី​យោធា ជនជាតិខ្មែរ ។ ដោយឡែក​ជនជាតិ​វៀតណាម​ចំនួន ៦​នាក់​រួមមាន ១-​ឈ្មោះ កៅ សុន​ណា​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ  ២-​ឈ្មោះ រឿង រ៉ុ​ក​ហយ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ អតីត​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ៣-​ឈ្មោះ វៀង ចិន​ហុក ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ រៀង វ៉ាន់​ងៀង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ វៀតណាម ៥-​ឈ្មោះ ទ្រឹង វ៉ាន់ វី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ និង​៦-​ឈ្មោះ វៀង ធី​ដាន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ។​
​ឈ្មោះ លឹម ហុក​ណៃ ហៅ​តូ​នី បាន​សារភាពថា ខ្លួន​គ្រាន់តែ​ជា​ម្ចាស់​រថយន្ត​ដែល​ត្រូវ​ឈ្មោះ មាស សុភាព ជួល​ឲ្យ​ក្រុម​វៀតណាម​នោះ​តែប៉ុណ្ណោះ ក្នុង​តំលៃ​៣០០​ដុល្លា រីឯ​ពេលដែល​ចូលទៅ​ជីក​នោះ គឺ​ខ្លួន​ដេកចាំ​នៅក្នុង​រថយន្ត ។ ដោយឡែក​ឈ្មោះ មាស សុភាព បាន​រៀបរាប់ថា កាលពី​អំឡុង​ឆ្នាំ​១៩៨០ ឬ​១៩៨១ ពេលដែល​ខ្លួន​នៅ​ជា​នាយពល​ទាហាន​គឺ​បានឃើញ​ឈ្មោះ វឿ​ង វ៉ុ​ក​ហយ ជា​កងទ័ព​វៀតណាម បាន​យក​មាស​ចំនួន​១​កេះ ទៅ​ជីក​កប់​នៅក្រោម​រូប​តោ ក្បាលស្ពាន​នេះ ទើប​បែកគំនិត​ចង់បាន​កំណប់​នោះ ប៉ុន្តែ​នៅពេល​ចូលទៅ​ជីក បាន​ជម្រៅ​ប្រហែល​១​មែត្រ មិនទាន់​ដល់​ខាងក្រោម​រូប​តោ​ផង​នោះ​ក៏​ស្រាប់តែ​សមត្ថកិច្ច​មក​ទាន់ ក៏​រត់គេចខ្លួន​តែម្តងទៅ​៕
_________
ប្រភពពី វត្តភ្នំ