គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

10:43 PM
ក្រុង​ប៉ោយប៉ែត ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥និង​២៥​នាទី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ដោយសារ​តែ​មាន​រថយន្ត​៤​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឲ្យ​រួញ​កំពិត និង​ក្រឡាប់​ផ្ងារ​ជើង​​មើលទៅ​គួរ​ឲ្យ​តក់ស្លុត​យ៉ាងខ្លាំង​។
សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​មាន​អ្នកស្លាប់ និង​របួស​ប៉ុន្មាន​នៅឡើយ​ទេ ប៉ុន្តែ​ពេលនេះ​ប៉ូលិស​កំពុងតែធ្វើការ​ជួយ​សង្គ្រោះ​ទាញយក​ជនរងគ្រោះ​ពី​ក្នុង​រថយន្ត ដើម្បី​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ នៅ​មន្ទីរពេទ្យ​។បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី​ បាន​ធ្វើ​ដំណើរ​ក្នុង​ទិ​ស​ដៅ​ពី​ខាងកើត ហើយ​រថយន្ត​តា​កូ​ម៉ា រថយន្ត​ឡង់​គ្រី​ស្ស័​រ  និង​រថយន្ត​ដឹក​ស៊ីម៉ងត៍​ជិះ​ទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​៣​មុខ​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​​តេ​លា មិនដឹង​ជា​មាន​មូលហេតុ​អ្វី ក៏​ស្រាប់តែ​រថយន្ត​ទាំងនោះ​បុក​គ្នា​ពេញទំហឹង​តែម្តង ៕
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment