គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:47 PM
ភ្នំពេញ: ​លោក ឈាង វុន សមាជិកសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​មានប្រសាសន៍ នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៣​ថា ការដក​សមា​ជិ​កភាព នៃ​សមាជិកសភា​គណបក្សប្រឆាំង គឺធ្វើឡើង ទៅតាម​ច្បាប់ ដែល​ការដក​សមាជិកភាព​នេះ បាន​ធ្លាប់ធ្វើ​រួចមកហើយ កាលពី​អាណត្តិ​ទី​១ ដែល​កាលណោះ លោក សម រង្ស៊ី ត្រូវបាន​ដក​សមាជិកភាព ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។
​លោក ឈាង វុន បាន​លើកឡើងថា សភា​អត់​ដែល​ដក​សមាជិក​សភាគ​ណ​បក្សប្រឆាំង​ទេ គឺ​ច្បាប់​ជា​អ្នក​ដក​សមាជិក​សភាគ​ណ​បក្សប្រឆាំង ហើយ​សមាជិកសភា​គណ​បក្សប្រឆាំង​ខ្លួនឯង ជា​អ្នក​ដក​ខ្លួនឯង ដែល​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​សភាសាមញ្ញ កាលពីពេល​ថ្មី​នេះ​ថា ពួកគេ ជា​សមាជិក​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​
​ជាមួយគ្នា​នោះដែរ លោក ឈាង វុន ក៏បាន​ស្នើ​ឲ្យ​រដ្ឋសភា ត្រូវតែ​ធ្វើ​កិច្ច ចំពោះ​ក្រុម​សមាជិកសភា​គណបក្សប្រឆាំង ដែល​លោក ឈាង វុន ហៅថា ជា​អតីត​សមាជិក​រដ្ឋសភា ដែល​នៅតែ​ប្រើ​ស្លាក​សញ្ញា​របស់​រដ្ឋសភា និង​ប្រើ​ស្លាក​ឡាន​របស់​សភា ដោយ​លោក​ជំរុញ​ឲ្យ​អគ្គលេខាធិការដ្ឋាន​សភា បញ្ជូន​លេខ​ឡាន​របស់​សមាជិកសភា​គណបក្សប្រឆាំង​ទាំងអស់ ដែល​ត្រូវបាន​បាត់បង់​សមាជិកភាព​ពី​សមាជិក​រដ្ឋសភា​ទាំង ២៩ នាក់ ហើយ​ការ​បង្កក​ប្រាក់ខែ ត្រូវអនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៣ តទៅ ដោយ​បង្វិល​ថវិកា ចូល​ថវិកាជាតិ​វិញ​៕


ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment