ពោធិ៍សាត់៖ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានអញ្ជើញជា អធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាន៣កន្លែង នៅក្នុងខេត្តពោធិ៍សាត់។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានទាំង៣កន្លែងនេះ ត្រូវបានប្រារព្ធឡើងនៅភូមិព្រែកស្តី សង្កាត់លលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរូមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាង ១ម៉ឺន នាក់។
យោងតាមរបាយការណ៍របស់អភិបាលខេត្តពោធិ៍សាត់ សមិទ្ធិផល ដែលត្រូវសម្ពោធនាពេលនេះមាន ស្ពានចំនួន ៣កន្លែង ទីមួយស្ពានវត្តពោធិ៍សុវណ្ណរង្សី ប្រវែង ៩០ម៉ែត្រ ស្ថិតក្នុងឃុំវាល និងឃុំអន្លង់វិល ស្រុកកណ្តៀង ទី២ ស្ពានព្រែកស្តី ប្រវែង ៨៥ម៉ែត្រ ស្ថិតក្នុងសង្កាត់លលកស និងសង្កាត់រលាប ក្រុងពោធិ៍សាត់ ទី៣ ស្ពានវត្តហ្លួង ប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់លលកស និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់៕
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្មវិធីរបស់ សម្ដេចមួយចំនួន អាចនឹងលុបចោល ដោយសារតែបញ្ហាសុខភាព របស់ឪពុក គឺ ព្រឹទ្ធាចារ្យហ៊ុន នាង កំពុងតែមានជំងឺ ស្ថិត ក្រោមការព្យាបាលយ៉ាងយកចិត្ដទុកដាក់ជា ទីបំផុតពីសំណាក់ក្រុមគ្រូពេទ្យមកពីប្រទេស សឹង្ហបុរី ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពាន ក្នុងក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣នេះ សម្ដេចតេជោ បានមានប្រសាសន៍ថា បើ មានកម្មវិធីអាច លុបចោលភ្លាម ពីព្រោះកម្ម វិធីអាចធ្វើនៅពេលក្រោយ ដោយឡែក ឪពុកមានតែមួយនោះទេ ។
សម្ដេចតេជោបន្តថា គឺសម្តេច ត្រូវប្រឈម មុខទទួលខុសត្រូវខ្ពស់ និងបញ្ហាសុខភាព របស់ឪពុក បានលើកឡើងថា គ្រូពេទ្យសឹង្ហបុរី បានមកពិនិត្យនិងព្យាបាល នៅផ្ទះផ្ទាល់តែម្ដង ដោយមិនបញ្ជូនទៅកាន់ មន្ទីរពេទ្យណានោះឡើយ ៕ ជែម
ប្រភពពី៖ ABC+

0 comments:
Post a Comment