រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមដែលមានគ្នាប្រមាណ ៥-៦ នាក់ត្រូវបានក្រុមកងសន្តិសុខដែលយាមនៅក្នុងក្លឹបកម្សាន្តយីហោ ស្ពាយឌឺឌីស្កូក្លឹប (Spider Disco Club) ដែលមានទីតាំនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិព្រែកថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើការព្រួតវាយយ៉ាងដំណំ កាលពីម៉ោង១១យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣។បើតាមការរៀបរាប់របស់ក្រុមយុវជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបាននាំគ្នាចូលទៅរាំកម្សាន្តនៅក្នុងក្លឹបខាងលើ លុះដល់ពេលរាំបានបន្តិចពួកខ្លួនក៏បានជាន់ជើងភ្ញៀវដែលក្នុងនោះ ហើយក៏បានជជែកគ្នាបន្តិច ភ្លាមនោះស្រាប់តែក្រុមកងសន្តិសុខនៅទីនោះធ្វើការព្រួតគ្នាវាយមកលើពួកគេដោយមិនបានសួរនាំរកហេតុផលអ្វីឡើយ ហើយថែមទាំងបានចាប់ខ្លួនមិត្តភក្តិគេម្នាក់ទៀតឃុំនៅក្នុងក្លឹបនោះទៀតផង។
ប៉ុន្តែខាងក្រុមសន្តិសុខបាននិយាយបដិសេធថា មុនពេលកើតហេតុពួកគាត់បានឃើញក្រុមយុវជនខាងលើបានចូលមកកម្សាន្តនៅទីនេះ ប៉ុន្តែដោយឃើញស្ថានភាពរបស់ពួកគេស្រវឹងជោកជាំ ទើបពួកគាត់មិនអនុញ្ញាតឱ្យក្រុមនេះចូលទៅរាំទេ ដោយប្រាប់ថាមានភ្ញៀវពេញអស់ហើយដោយឲ្យរង់ចាំបន្តិចទៀត តែក្រុមនោះមិនព្រមស្ដាប់ទេ បានចូលទៅរាំជាន់ជើងគ្នាបង្កជាជម្លោះ ទើបពួកគេចូលទៅអន្តរាគមន៍។
គួរបញ្ជាក់ដែលថា ក្នុងហេតុការណ៍នេះពួកក្រុមសន្តិសុខយាមក្លឹបកម្សាន្តនោះបានស្រែកគំរាម អ្នកសារព័ត៌មានមិនឲ្យថតយករូបភាព ហើយថែមទាំងចង់ដកហូតម៉ាស៊ីនថតរូបរបស់អ្នកសារព័ត៌មានទៀតផង ប៉ុន្តែដោយឃើញមានសមត្ថកិច្ច និងអ្នកសារព័ត៌មានច្រើនពួកគេក៏បានរត់ចូលទៅក្នុងវិញអស់ទៅ៕
ប្រភពពី៖ វត្តភ្នំ
ប្រភពពី៖ វត្តភ្នំ


0 comments:
Post a Comment