ភ្នំពេញ ៖ យុវជនជាកម្មករ សំណង់ម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យលោកសង្ឃ រីឯ ៣នាក់ផ្សេងទៀត ដែលជាជនបង្ក ត្រូវបាន ចាប់ខ្លួន ខណៈដែលពួកគេបានវាយ កាប់ចាក់គ្នាពេលទៅមើលការប្រគុំតន្ដ្រី របស់ក្រុមហ៊ុន ស្រាបៀលីអូ កាលពីវេលា ម៉ោង១០និង៥៥នាទី យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យដែលត្រូវចាប់ខ្លួន រួមមានទី១ ឈ្មោះ ហ្វុង សុខ អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ទី២ ឈ្មោះ ភឿង ពី អាយុ ១៨ ឆ្នាំមុខរបរកម្មករសំណង់ និងទី៣ ឈ្មោះផេង ឡូត អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ដោយឡែកជនរងគ្រោះ ឈ្មោះសុន យុទ្ធ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ។
មន្ដ្រីនគរបាលបានបន្ដថា មុនពេលកើត ហេតុ ជនរងគ្រោះបានចូលទៅមើលការ ប្រគុំតន្ដ្រី របស់ក្រុមហ៊ុនស្រាបៀលីអូនៅ ចំណុចកើតហេតុខាងលើ ហើយពេលមើល រួចក៏ត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេចមុខ ក្រុមបង្ក ស្ទាក់វាយនឹងដំបង បណ្ដាលឱ្យរង របួសធ្ងន់តែម្ដង ។





0 comments:
Post a Comment