ក្រោយទទួលរងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ភ្លាមនោះ មកទល់នឹងពេលនេះ តារាចម្រៀង ខេមរៈ សេរីមន្ត នាយ កុយ យាយ ណាង និងជនរងគ្រោះដទៃទៀតនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ក្រោយស្ងប់ស្ងាត់បែរជាមន្ត្រីប៉ូលិស បានធ្វើការស្រាវជ្រាវ និងបញ្ជាក់ឲ្យដឹងថា រថយន្ត សេរីមន្ត មានប្រើភ្លើង ឡាស៊ែរ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ តែយ៉ាងណា ខេមរៈ សេរីមន្ត ជាជនរងគ្រោះ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានជាថ្មីដើម្បីបញ្ជាក់រឿងនេះនៅព្រឹកថ្ងៃច័ន្ទ ទី១០នេះ តែមិនដឹងជាមានមូលហេតុអ្វីបានជាការធ្វើសន្និសីទត្រូវលើកពេលទៅវិញ។
ក្រោយស្ងប់ស្ងាត់បែរជាមន្ត្រីប៉ូលិស បានធ្វើការស្រាវជ្រាវ និងបញ្ជាក់ឲ្យដឹងថា រថយន្ត សេរីមន្ត មានប្រើភ្លើង ឡាស៊ែរ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ តែយ៉ាងណា ខេមរៈ សេរីមន្ត ជាជនរងគ្រោះ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានជាថ្មីដើម្បីបញ្ជាក់រឿងនេះនៅព្រឹកថ្ងៃច័ន្ទ ទី១០នេះ តែមិនដឹងជាមានមូលហេតុអ្វីបានជាការធ្វើសន្និសីទត្រូវលើកពេលទៅវិញ។
ការលើកពេលភ្លាមៗនេះ កំពុងស្ថិតនៅក្នុងការសង្ស័យថា តើក្រុមហ៊ុន SK ភ័យក៏សងប្រាក់វិញ ដើម្បីបញ្ចប់ការធ្វើសន្និសីទនេះ ឬក៏ភាគី ខេមរៈ សេរីមន្ត នាយកុយ និងយាយណាង ត្រូវបានតុលាការ និងសមត្ថកិច្ចសុំផ្អាកសិន ដើម្បីដោះស្រាយ? តែយ៉ាងណាបែរជាមានការបែកធ្លាយថា ការផ្អាកធ្វើសន្និសីទនេះ ដោយសារតែតារាចម្រៀង ខេមរៈ សេរីមន្ត និងនាយ កុយ បានប៉ះទង្គិចផ្លូវចិត្តជាមួយគ្នាទៅវិញ។
លោក ខេមរៈភារុណ បានឲ្យដឹងថា មេធាវីរបស់ខ្លួនគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទ ទី១០ ដើម្បីបកស្រាយរឿងមន្ត្រីប៉ូលិស ធ្វើការរកឃើញភ្លើងឡាស៊ែរនៅជាប់នឹងរថយន្តរបស់ប្អូនលោក ដែលគេថា នោះជាមូលហេតុមួយអាចបណ្តាលឲ្យមានគ្រោះថ្នាក់នោះ។ លោកបានបន្តថា ភ្លើងឡាស៊ែរនោះ គឺនៅក្រោមទ្វាររថយន្ត ដូច្នេះមិនអាចចាំងបាន៥០ម៉ែត្រនាំឲ្យមានគ្រោះថ្នាក់នោះទេ។ លោកបានបញ្ជាក់ថា នោះជាភាពមិនប្រក្រតីមួយ។
លោកបានបញ្ជាក់បន្ថែមថា បើតាមផ្លូវច្បាប់ មន្ត្រីប៉ូលិសមិនអាចមានសិទ្ធិទៅដោះរើផ្នែកណាមួយនៃរថយន្តរបស់យើងបានទេ បើគ្មានដីកាពីតុលាការ ឬក៏ក្រុមការងារចម្រុះនោះ។ យើងមិនអាចនិយាយថា គេធ្វើនោះក្នុងបំណងអ្វីទេ តែប្រហែលជាមានឥទ្ធិពលពីខាងក្រុមហ៊ុនបង្កគ្រោះ។
ចំណែកនាយកុយ វិញ ក៏បានសម្តែងការឈឺចិត្តស្អិតទ្រូងដែរចំពោះរឿងអ្នកបង្កគ្រោះមិនព្រមចេញថ្លៃសំណងចំពោះកូនខ្លួនដែលបានស្លាប់នោះ។ លោកនិយាយនៅលើឆាកកម្មវិធីថា គួរឲ្យក្តៅក្រហាយណាស់ កូនស្លាប់ទាំងមូលនៅមិនទាន់បានដោះស្រាយសោះ។ ចំពោះការផ្អាក ការធ្វើសន្និសីទនេះ មិនទាន់មានភាគឺខាងណា បញ្ជាក់នៅឡើយ បើទោះជាមានការធ្លាយព័ត៌មានថា នាយ កុយ និង សេរីមន្ត មានការថ្នាំងថ្នាក់ចិត្តគ្នាក៏ដោយ៕
ប្រភព៖ happycambodia


0 comments:
Post a Comment