ពិពរណ៍អន្តរជាតិពិភពលោក២០១៣ E3 នឹងចាប់ដំណើរការនៅថ្ងៃទី ១១ ដល់ ១៣ ខែមិថុនានៅសហរដ្ឋអាមេរិក។
អ្វី ដែលគួរឱ្យចាប់អារម្មណ៍ជុំវិញពិព័រណ៍ E3 គេឃើញមានផ្ទាំង Banner ផលិតផលហ្គេមមួយចំនួនបានលេចរូបរាងជាបណ្ដើរៗហើយ និងកាន់តែនឹកស្មានមិនដល់គឺថា ក្នុងនោះក៏មានវត្តមានហ្គេមស្នាដៃកូនខ្មែរផងដែរ។
ហ្គេម Asva The Monkey របស់កូនខ្មែរដែលត្រូវដាក់បង្ហាញនៅពិព័រណ៍ E3
ដោយសារព្រឹត្តិការណ៍នេះ មានស្នាដៃកូនខ្មែរបានទៅចូលរួមតាំងពិព័រណ៍ដែរនោះ ហេតុនេះបើមានព័ត៌មានថ្មី Sabayនឹងតាមដាន និងធ្វើការចុះផ្សាយជូនដល់ប្រិយមិត្តជាបន្តបន្ទាប់។ ដូច្នេះ សូមប្រិយមិត្តតាមដានជាមួយយើងនៅស្អែកនេះ។





0 comments:
Post a Comment