ភ្នំពេញ៖ សពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញច្រកបាវ យកទៅប្លុងចោលនៅក្នុងលូ តាមបណ្តោយផ្លូវសាក់អំពៅ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣។
សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណសាកសពថាប្រុស ឬក៏ស្រីនៅឡើយទេដោយសារ សមត្ថកិច្ចជំនាញនៅមិនទាន់បានធ្វើកោសល្យវិច្ច័យ។ លើសពីនេះទៅទៀត ក៏មិនទាន់ដឹងថា សពស្លាប់ដោយសារមូលហេតុអ្វីនៅឡើយដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលប្រទះឃើញសាកសពដំបូងគេបង្អស់គឺ ក្មេងរើសអេតចាយម្នាក់ បានប្រទះឃើញ ខណៈដែលគេកំពុងដើររើសអេតចាយ រួចហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទើបភ្ញាក់ផ្អើលចុះមកពិនិត្យសាកសព៕ ជោគជ័យ
________________
ប្រភពពី៖ ABC+



0 comments:
Post a Comment