គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:44 AM
ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​ដែល​គេ​ ស្គាល់​ថា​ជា​មេឃុំ​ចោ​ង​ម៉ោង​ ស្រុក​ទឹក​ ផុស​ ខេត្ដកំពង់ឆ្នាំង​ ត្រូវ​បាន​ប្រជា​ពល​ រដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ដោយ​មាន​ ម៉ូតូ​សង្កត់ពីលើ​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ដូន​ម៉ៅ​ក្នុងភូមិ​ដូន​ម៉ៅ​ ឃុំ​ ចោ​ង​ម៉ោង​ ស្រុក​ទឹកផុស​ ខេត្ដកំពង់ឆ្នាំង​ ។​
លោក​ស៊ំ​ សុខុម​ នាយ​រង​ប៉ុស្ដិ៍​ឃុំ​ ចោ​ង​ម៉ោង​បានឱ្យ​ដឹង​ថា​ មេឃុំ​ដែល​ ស្លាប់​ឈ្មោះ​ព្រំ​ ណឹ​ម​ ភេទ​ប្រុស​ អាយុ​៥៩​ ឆ្នាំ​ រស់នៅ​ភូមិ​ខាងលិច​ ឃុំ​ចោ​ង​ម៉ោង​ ស្រុក​ទឹកផុស​ ។​ នៅ​មុន​ពេល​កើតហេតុ​ លោក​មេឃុំ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​ផ្ទះ​ លោក​មេ​ភូមិ​ស្វាយចេក​តាំងពី​ក្បាល​ ព្រលប់​មក​ម្ល៉េះ​ ហើយ​បាន​ត្រឡប់​មក​ វិញ​ ប៉ុន្ដែ​គ្រួសារ​លោក​មេឃុំ​បាន​រង់ចាំ​ មិនឃើញ​លោក​ត្រឡប់​មក​ផ្ទះ​មួយ​យប់​ ស្មាន​តែ​លោក​មេឃុំ​ទៅ​សម្រាក​ផ្ទះ​មិត្ដ​ ភក្ដិ​ទើប​មិន​ដើរ​រក​ ។​ លុះ​ព្រឹក​ឡើង​ប្រជា​ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ភូមិ​នេះ​បាន​ទៅ​ ភ្ជួរស្រែ​ក៏​ប្រទះ​ឃើញ​ម៉ូតូ​សង្កត់​លើ​លោក​ មេឃុំ​ក្នុង​ប្រឡាយ​ទឹក​ទើប​រាយការណ៍​ ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​ពិនិត្យ​តែ​ម្ដង​ ។​
លោកនាយ​រង​ប៉ុស្ដិ៍​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ពិនិត្យ​សាកសព​សមត្ថកិច្ច​បាន​ សន្និដ្ឋាន​ថា​ លោក​មេឃុំ​អាច​ស្លាប់​ក្នុង​ ចន្លោះ​ពី​ម៉ោង​៩​ទៅ​ម៉ោង​១០​យប់​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១៣​ គ្មាន​អ្នកដឹង​ ហើយ​ ករណី​ដែល​លោក​មេឃុំ​ស្លាប់​នេះ​ដោយ​ សារ​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ខ្លួនឯង​ ៕

_____________________
ប្រភពពី៖ thebreakingnews

0 comments:

Post a Comment