គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:47 AM
ខេត្តកំពត ៖ មាន​ភាព​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅពេល​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋាន​ក្បែរ​រមណីយដ្ឋាន​ទឹកឈូ ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង បាន​រាយការណ៍​ថា​មាន​យន្តហោះ​មួយ​គ្រឿង​បាន​ធ្លាក់​ខណៈ​ពេល​កំពុង​ហោះហើរ​ក្បែរ​ជើងភ្នំ​បូកគោ។ សភាព​ចលាចល​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៣​វេលា​ម៉ោង​៨​និង​២០​នាទី ត្រង់​ចំណុច​ភូមិ​ស្នំ​ប្រាំពី ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត។​ក្រោយពី​លេច​លឺ​និង​ភ្ញាក់ផ្អើល​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​ភ្លាម អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​បាន​ទៅ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ជាបន្ទាន់​ផង​ដែរ ទីបំផុត​ទើប​ដឹង​ថា​ជា​យន្តហោះ​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក​ដែល​ធ្វើការ​ហោះហើរ ឆាប​ចុះ​ឆាប​ឡើង​ដើម្បី​បង្វឹក​ពី​ឡុត​ខ្មែរ​ឲ្យ​បើកបរ​សាកល្បង ហើយ​ក្នុង​នោះ​ក៏​មាន​ជនជាតិ​ថៃ​ម្នាក់​និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ផង​ដែរ។
ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​អះ​អាង​ថា យន្តហោះ​ប្រតិកម្ម​របស់​អាមេរិក​ធុន​តូច ប្រភេទ​ស្លាប​៤ បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្តកំពត​រួចហើយ ដើម្បី​ធ្វើការ​ហោះហើរ​គោលបំណង​បង្រៀន​ពី​ឡុត​ខ្មែរ​ឲ្យ​ចេះ​បើកបរ​យ៉ាង​ស្ទាត់ជំនាញ ហើយ​ជនជាតិ​ថៃ​និង​ម៉ាឡេស៊ី ក៏​ស្ថិត​ក្នុង​ការ​បង្វឹក​នេះ​ដែរ លុះ​ពេល​ហោះហើរ​មក ដល់​ចំណុច​ជើងភ្នំ​បូកគោ ជាប់​ភ្នំ​កំចាយ អ្នកបើកបរ​យន្តហោះ​បាន​បោះពួយ​ក្រឡាប់​គួរ​ត្រឡប់​ក្រោយ គាប់​ជួន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​មើលឃើញ ទើប​យល់​ច្រឡំ​ស្មានថា​យន្តហោះ​នេះ​ធ្លាក់​ក៏​នាំគ្នា​ឆោឡោ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដោយ​អ្នកខ្លះ​បាន​រាយការណ៍​ប្រាប់​ដល់​សមត្ថកិច្ច​តែម្តង​។

__________________
    ប្រភពពី៖ កម្ពុជាថ្មី


0 comments:

Post a Comment