ខេត្តកំពង់ឆ្នាំង ៖ មានហេតុការណ៍កាប់ចាក់គ្នាមួយបានកើតឡើង កាលពីល្ងាចថ្ងៃទី0១ ខែមិថុនា ឆ្នាំ២០១៣ នៅក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៍ ដែលបណ្តាលមកពីក្រុមក្មេងស្ទាវបានធ្វើការដេញកាប់គ្នាផ្អើលនៅកណ្តាលវង់រាំធុងបាស់ នៃពិធីបុណ្យឡើងអ្នកតានៅក្នុងភូមិ។ ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យបុរស១ម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតបានរងរបួសស្រាល។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះទាំង៣នាក់នោះ គឺទី១ឈ្មោះ រឿន វាសនា អាយុ២៤ឆ្នាំ របួសធ្ងន់ ត្រូវរបួសត្រង់កំភួនដៃនិងខ្នងដៃលិចដល់ឆ្អឹង ទី២ឈ្មោះ ផាត់ វិសាល អាយុ១៩ឆ្នាំ របួសខ្នង១កាំបិត យុវជនរងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិក្បាលថ្នល់។ និងទី៣ឈ្មោះ គឹម ខួច អាយុ១៩ឆ្នាំ របួសក្បាលមួយកាំបិត រស់នៅក្នុងភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។ ក្រោយកើតហេតុ អ្នករបួសស្រាលត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក បរិបូណ៍ ចំណែកអ្នករបួសធ្ងន់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ។
គួរបញ្ជាក់ផងដែរថា នេះគឺជាទំនៀមទម្លាប់របស់ពួកក្រុមទំនើងទៅហើយ គឺរាល់ពេលដែលគេមានពិធីបុណ្យទាន ឬ មង្គលការ ម្តងៗ ម្ចាស់ដើមបុណ្យតែងតែខំចំណាយប្រាក់ដើម្បីជួលធុងបាស់មកចាក់ រាំកម្សាន្តសប្បាយ ប៉ុន្តែបែរជាត្រូវពួកក្រុមទំនើងទាំងនោះយកទៅធ្វើជាសង្វៀនប្រយុទ្ធគ្នាទៅវិញ ៕
_________________ប្រភពពី៖ វត្តភ្នំ


0 comments:
Post a Comment