គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:12 AM
លោកតាផ្លុង​ ​មឿក តារាចម្រៀង​​​អាយ៉ៃជើងចាស់ ​ត្រូវបាន​ចោរគាស់ទ្វារ រថយន្តយកលុយ អស់ជិត២ លាន រៀល និង​ឯកសារសំខាន់​មួយចំនួន ខណៈ លោកតា ចូលហូបចុកជាមួយមិត្តភក្តិ នៅក្នុងភោជនីយដ្ឋាន ពោធិ៍ចិនតុង ហៅហាងយាយស៊ីម ។ ​ហេតុការណ៍ នេះ បានកើត ឡើង
កាល​ពីម៉ោង២១យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅចំនុចភោជនីយដ្ឋាន ពោចិនតុង ហៅហាងយាយស៊ីម មានទី តាំង នៅ តាម​បណ្ដោយ​ផ្លូវ​សហពន្ធ័​រុស្ស៊ី ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោសែនជ័យ ។
​លោក​តា ផ្លុង មឿក បានរៀបរាប់ប្រាប់ នគរបាលនោះថា ចោរ​លួចយកលុយ ដុល្លារ២០០ លុយ​ខ្មែរ​ចំនួន​៥០ម៉ឺន​រៀល និងលុយខ្លះទៀត ច្បាស់​ចំនួន​បើសរុបជិត ២លានរៀល រួមនិងឯកសារ ពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដូច​ជាប័ណ្ណ បើកលុយចូលនិវត្តន៍ ១សន្លឹក ប័ណ្ណសមាជិក ក្រុមប្រឹក្សាសង្កាត់ ទន្លេបាសាក់១សន្លឹក អត្ត​សញ្ញា​ណ​ប័ណ្ណ១សន្លឹក។
ប្រភពបានឲ្យដឹង​ថា មុនពេលកើតហេតុលោកតា បានចូលមកហូបចុក ជាមួយមិត្តភក្តិនៅ ក្នុងយាយស៊ីមនេះ ចាប់តាំងពីម៉ោង១៩ រហូត ដល់ម៉ោង២១ជាង យប់ពេលត្រឡប់ទៅផ្ទះវិញ គាត់គ្រាន់តែ បើកទ្វារ រថយន្តចូល ស្រាប់តែប្រទះឃើញ បាត់លុយកាកអស់រលីងនិងឯកសារ របស់គាត់ផងដែរ ទើបគាត់ស្ទុះទៅសួរសន្តិសុខ ប៉ុន្តែ ត្រូវបានសន្តិសុខយាម នៅហាងនោះ​ ឆ្លើយប្រាប់ថា អត់ដឹងទេ ពេលនោះគាត់ ក៏មិនបានតបតដែរ គាត់ ទៅផ្ទះ​សិនលុះ ព្រឹកឡើងថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៣ គាត់ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលកាកាប ដើម្បីឲ្យ​នគរបាល ជួយធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជន ដៃដល់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា​លោកតាផ្លុង មឿក មានអាយុ​៨០ឆ្នាំ មុខរបរជាគ្រូសិល្បៈ​ផ្នែកអាយ៉ៃឆ្លើយឆ្លង និងជាសមាជិក ក្រុមប្រឹក្សា សង្កាត់ ទន្លេបាសាក់ រស់​នៅ​​​​​​​​​​​​នៅក្នុង បូរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោម ចៅខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើតនៅភូមិកោះស្នា ឃុំស្នោស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល  លោក​តាជិះរថយន្ដ កាមរីពណ៌ស ស៊េរីឆ្នាំ១៩៩១ ៕
______________
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment