ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣នេះ បានវាយបំផ្លាញទូហ្គេមជាង ២០ទូ ក្រោយពីអាជ្ញាធរ និងសមត្ថកិច្ចតាមសង្កាត់នីមួយៗ របស់ខណ្ឌធ្វើការរឹបអូសបាន កាលពីពេលកន្លងទៅក្នុងមូលដ្ឋានរបស់ខ្លួន ។
អភិបាលរងខណ្ឌដូនពេញ លោក ហែម រិទ្ធី ដែលដឹកនាំកម្លាំងសន្ដិសុខ វាយបំផ្លាញទូហ្គេមទាំងនេះបានឱ្យដឹងថា ក្រោយពីអាជ្ញាធរនិងសមត្ថកិច្ច តាមបណ្ដាសង្កាត់ រឹបអូសបានទើបនៅថ្ងៃនេះ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្ដិ បានបញ្ជា ឱ្យវាយបំផ្លាញទូហ្គេមបង្ហាញឱ្យឃើញថា ជាការចូលរួមលុបបំបាត់ ល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ហែម រិទ្ធី បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ច នៅតាមបណ្ដាសង្កាត់ទាំងអស់ត្រូវបន្ដចុះបង្ក្រាប និងរឹបអូសទូហ្គេមដែលលួចបើកលេងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ហាមឃាត់កូនចៅរបស់ខ្លួន ដែលតែងតែ គេចពីសាលា ចូលទៅលេងហ្គេមទាំងនេះ៕
___________________
ប្រភពពី៖ thebreakingnews



0 comments:
Post a Comment