គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:23 AM
cowខេត្តស្ទឹងត្រែង​ ៖​ សត្វ​គោ​២​ក្បាល​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ងាប់​ នៅ​លើ​សួនច្បារ​ខាង​ មុខ​សាលាខេត្ត​ ដោយ​គេ​សង្ស័យ​ថា​ បណ្តាល​មក​ពី​ឆក់​ចរន្ត​អគ្គី​ស​នី​ឆ្លង​តាម​បង្គោល​ភ្លើង​ ហើយ​ក្រុម​អ្នក​ចោមរោម​មើល​ បាន​ដាក់បន្ទុក​ទៅ​លើ​បណ្តាញអគ្គីសនី​ថា​ កា​រត​ភ្ជាប់​ប្រព័ន្ធ​ ភ្លើង​ ក្រុម​មន្ត្រី​ជំនាញ​មិន​បាន​ត្រួតពិនិត្យ​ ទៅ​លើ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នោះ​ឡើយ​ ។​
​សត្វ​គោ​ទាំង​ពីរ​ក្បាល​នោះ​ ត្រូវ​គេ​រាយការណ៍​ថា​ បាន​ដេក​ងាប់​គរ​ជើង​លើ​គ្នា​ ដោយ​ជើង​របស់​សត្វ​គោ​នោះ​បាន​ជាប់​នឹង​ទៅ​បង្គោល​ភ្លើង​ នៅ​លើ​សួនច្បារ​មុខ​សាលាខេត្ត​ នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​ ២០១៣​នេះ​។​ ចំណែក​សត្វ​គោ​ទាំង​ពីរ​ក្បាល​ ដែល​ងាប់​នៅ​គ្រានោះ​ គ្មាន​នរណា​ម្នាក់​ហ៊ាន​អះអាង​ថា​ជា​របស់​ខ្លួន​នោះ​ទេ​ ។​
​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ ក៏​ដូច​ជា​អ្នក​ដែល​មក​ហាត់ប្រាណ​ លើ​ទីលាន​សួនច្បារ​ដ៏​ច្រើន​នាក់​បាន​និយាយ​ថា​ នេះ​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុម​បណ្តាញ​ចែកចាយ​អគ្គី​ស​នី​ខេត្ត​ កា​រត​ភ្ជាប់​ប្រព័ន្ធ​ភ្លើង​ក្រុម​មន្ត្រី​ជំនាញ​ មិន​បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​លក្ខណៈ​បច្ចេកទេស​ ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​កំរិតស្តង់ដា​នោះ​ឡើយ​ ។​
ក្រុម​ប្រ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ លើ​នេះ​ឆក់​សត្វពាហនៈ​ងាប់​ ចុះ​នៅ​ពេល​បន្ទាប់​ប្រសិនបើ​ឆក់​មនុស្ស​ស្លាប់​ តើ​មាន​នរណា​ជា​អ្នក​ទទួលខុសត្រូវ​ទៅ​?​ ហើយ​ពួក​គាត់​បាន​សំណូមពរ​ទៅ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ ជា​ពិសេស​បណ្តាញ​ចែកចាយ​អគ្គី​ស​នី​ខេត្តស្ទឹងត្រែង​ គួរតែ​ចាត់វិធានការ​ឲ្យ​បាន​ច្បាស់លាស់​ និង​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​ ពី​លក្ខណៈ​បច្ចេកទេស​ក្នុង​កា​រត​ ភ្ជាប់​ចរន្ត​អគ្គី​ស​នី​ នៅ​តាម​បណ្តារ​បង្គោល​ភ្លើង​និ​មួយៗ​ក្នុង​ក្រុង​ ជា​ពិសេស​បង្គោល​ភ្លើង​នៅ​តាម​ទី​សា​ធា​ រណៈ​ ដូច​ជា​នៅ​តាម​សួនច្បារ​ជាដើម​ ។​ល​។​ ជៀសវាង​ថ្ងៃក្រោយ​កំហុស​វិជ្ជាជីវៈ​កើតឡើង​ជាយថាហេតុ​ ។​ចំណែក​អ្នក​ឧស្សាហ៍​មក​ហាត់ប្រាណ​ ឬ​លំហែរ​កាយ​នៅ​ទី​នេះ​ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ កុំមក​ ចាប់​ឬ​ផ្អែក​លេង​បង្គោល​ភ្លើង​ ដែល​ផ្ទុក​ទៅ​ដោយ​ចរន្ត​អគ្គី​ស​នី​ទាំងនោះ​ឡើយ​ ។​
ក្រុម​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​បាន​អះអាង​ថា​ សត្វ​គោ​ទាំង​ពីរ​ក្បាល​នេះ​ពិតជា​បាន​ងាប់​ ដោយសារ​ឆក់​ចរន្ត​អគ្គី​ស​នី​ តាម​រយះ​បង្គោល​ភ្លើង​នោះ​យ៉ាង​ពិតប្រាកដ​ ។​ ហើយ​នៅ​គ្រា​បន្ទាប់​សត្វ​គោ​ នោះ​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​ទីតាំង​សត្តឃាត​ក្រុង​ បន្ទាប់​ពី​ក្រុម​មន្ត្រី​បសុពេទ្យ​រក​ម្ចាស់​មិនឃើញ​៕​
ប្រភពពី៖ cambodiapage.info