គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:42 PM
cheapខេត្តបាត់ដំបង ៖ មុខសញ្ញា​ចោរប្លន់​ដ៏​សកម្ម​២​នាក់ ដែល​តែង​ធ្វើ​សកម្មភាព​កាច់សោ.ក​ម៉ូតូ​ និង​យក​កាំភ្លើង​ភ្ជង់​ប្លន់​ម៉ូតូ​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ទីជនបទ​ដាច់​ស្រ​យ៉ា​ល ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ធ្វើការ​បង្ក្រាបបាន​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹកថ្ងៃទី​១៨ ខែ​មិ​ថុ​នា ឆ្នាំ​២០១៣ នៅ​ចំណុច​អណ្តូង​តា​ចាង​ក្រៅ  ក្នុងភូមិ​កូន​ខ្លុង​ឃុំ ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង  និង​ដកហូត​បាន​វត្ថុតាង​បាន​​​ម៉ូតូ​៣​គ្រឿង និង​កាំភ្លើង​២​ដើម  ។​
បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន  ទី​១​មានឈ្មោះ ឈុន រាក់ អាយុ​៣៦​ឆ្នាំ មាន​​ស្រុកកំណើតនី​ភូមិ​តា​ឡប់ ឃុំ​ក្បាលស្ពាន ស្រុក​គី​រី​វង្ស ខេត្តតាកែវ ប​ច្ចុ​ប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ទី​២​មានឈ្មោះ យន្ត ហំ អាយុ​៣៩​ឆ្នាំ រស់នៅ​ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​បានរួម​មាន​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ បី​គ្រឿង កាំភ្លើង​ខ្លី​ម៉ាក​កា​៥៩​ចំនួន​២​ដើម និង​គ្រាប់​៩​គ្រាប់​។​
​សូមរំលឹក​ថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៣ មានចោរ​២​នាក់​បានធ្វើ​សកម្មភាព​លួច​កាច់សោ.ក​យក​ម៉ូតូ ២​គ្រឿង​របស់​​ប្រជាពលរដ្ឋ​ទុក​នៅក្បែរ​ផ្លូវ  ​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ពេល​សមត្ថកិច្ច​ទទួល​ព័ត៌មាន ក៏បាន​ចុះ ដេញ​ចាប់​ជន​សង្ស័យ ហើយ​ពួកគេ​បាន​បើក​ម៉ូតូ​ចូលទៅក្នុង​ព្រៃរនាម ដោយ​ទុក​ម៉ូតូ​ចោល រត់​ចូលសម្ងំ​​ពួន​ក្នុងព្រៃ​អស់​មួយ​យប់ ។ លុះ​ដល់​វេ​​លា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៣ ក្រុមចោរ​ទាំង​២​នាក់​នេះ​បាន​ចេញពី​ព្រៃ​កាក់​ហៅ​ម៉ូតូ​អ្នកស្រុក​ឲ្យ​ឌុប ពេល​​ម្ចាស់​ម៉ូតូ​មិន​ឌុប ពួកគេ​បាន​យក​កាំភ្លើង​ភ្ជង់​យក​ម៉ូតូ ប៉ុន្តែ​ត្រូវ​បាន​​ម្ចាស់​តដៃ​ ពួកគេក្រុម​ចោរ​ក៏​បាន​បាញ់​១​គ្រាប់​គំរាម​រួច​ក៏​យក​​ម៉ូតូ​ជិះ​ចេញ​បាត់ ។ ក្រោយមក​ម្ចាស់​ម៉ូតូ​បាន​ប្តឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ចម្រុះ​តាម​ប្រមាញ់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តែម្តង​។​
​បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចមក ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ពួកខ្លួន​បាន​ជិះ​រថយន្ត​ពី​ភ្នំពេញ​មក​ធ្វើ​សកម្មភាព​កាច់​សោ.​ក​​ម៉ូតូ​ចំនួន​៣​លើក​មកហើយ​នៅ​ចំណុច​ឃុំ​ព្រៃតូច នេះ ហើយ​កាំភ្លើង​ទាំង​២​ដើម​ដែល​ធ្វើ​សកម្មភាព​ប្លន់​នេះ គឺ​ពួកគេ​បាន​មក​ពី​​ឈ្មោះ មឿ​ន ហើយ​ឈ្មោះ មឿ​ន ក៏​ធ្លាប់ធ្វើ​សកម្ម​ភាព​​ប្លន់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ដែរ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដាក់​គុក​ព្រៃ​ស​ហើយ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​ ដើម្បី​ធ្វើការ​សាកសួរ​រក​បក្ខ​ពួក​បន្ត និង​​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕
_____________________
ប្រភពពី៖ cambodiapage.info