កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) ប្រមាណជាង៣ពាន់នាក់ នាព្រឹកថ្ងៃពុធទី៥ មិថុនា នេះ បានលើកគ្នាដង្ហែក្បួនទៅកាន់តុលាការខេត្ត កំពង់ស្ពឺ ទាមទារឲ្យដោះលែងតំណាងសហជីពកម្មករចំនូន៨នាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងការប៉ះទង្គិចដ៏ស្រួចស្រាវមួយកាលពីព្រឹកថ្ងៃទី ៣ មិថុនា ។
ការដង្ហែរក្បួននេះបានធ្វើឡើងបន្ទាប់ពីប្រធានសហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានកាលពីរសៀលថ្ងៃអង្គារម្សិលមិញថា នឹងមានការដង្ហែក្បួនបាតុកម្មធំមួយ ទាមទារឲ្យដោះលែង តំណាងសហជីពដែលត្រូវបានចាប់ខ្លួនទាំងនោះ។
គួរបញ្ជាក់ថាអំឡុងការប៉ះទង្គិចគ្នាដោយ ដុំថ្ម ដំបង និង ខែល រវាងក្រុមសមត្ថកិច្ចប្រមាណ៥រយនាក់ និង កម្មកររាប់ពាន់នាក់ដែលទាមទារឲ្យតម្លើងប្រាក់ខែ កាលពីព្រឹកថ្ងៃចន្ទទី ៣ មិថុនា មានតំណាងសហជីពយ៉ាងហោចណាស់៨នាក់ត្រូវបានចាប់ខ្លួន។ ក្នុងនោះមកពីសហជីពកម្មករសេរី នៃ ព្រះរាជាណាចក្រកម្ពុជា៧នាក់ និង មកពីសហព័ន្ធសហជីពកម្ពុជាដែល ដឹកនាំ ដោយលោក អាត់ ធន់ ១នាក់ ៕
____________________
ប្រភពពី៖cambodiapage.info


0 comments:
Post a Comment