គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:34 AM
ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ស្រុក​ពញាក្រែក បានធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់ បន្ទាប់ពី​ជនល្មើស​រូបនេះ​បានធ្វើ​ស កម្មភាព​រំលោភ​ប្អូនថ្លៃ​ស្រី​របស់ខ្លួន​ទាំង​កំរោល  កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត នៅ ក្នុ​ង​​ចំ​ការ​អំពៅ​មួយកន្លែង​។
 បើតាម​ការបញ្ជាក់​រ​បស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ យិន ប៊ុន​នី ហៅ​ទូច អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ឡ ឃុំ​កោង​កាង ស្រុក​ពញាក្រែក ទើបតែ​រៀបការ​ប្រពន្ធ​បាន​៤​ខែ​ប៉ុណ្ណោះ នៅ​ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក ត្រូវ​ឪពុកក្មេក និង​ក្រុម​សាច់ញាតិ​ចាប់​ប្រគល់ឱ្យ​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាក្រែក បន្ទាប់ពី​ជនកំហូច​រូបនេះ បាន​ចាប់​ប្អូនថ្លៃ​ស្រី អាយុ​២០​ឆ្នាំ រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​នៅក្នុង​ចម្ការ​អំពៅ ដែលមាន​ចម្ងាយ​ប្រហែលជា​១​គី​ឡូង​ម៉ែត្រ ពី​ភូមិ​គ្រញូង​ ខណៈពេល​ប្អូនថ្លៃ​ដើរទៅ​បេះ​បន្លែ​យកមក​លក់​ម្នាក់ឯង ។​
 បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខណៈពេលដែល​នាង​កំពុង​ដើរ​បេះ​​បន្លែ​ ​នៅវេលា​ម៉ោង​៤និង​៣០​នាទី​រសៀល ស្រាប់តែ​បងថ្លៃ​ឈ្មោះ ប៊ុន​នី ហៅ​ទូច ដែល​នៅ​ជម្រះ​ស្មៅ​ចម្ការ​អំពៅ​ក្បែរ​នោះ បាន​ដើរ​សំដៅ​មករក​នាង ព្រមទាំង​យក​ត្រី​មួយ​ក្បាល​​មក​ហុច​ឱ្យ រួច​ចាប់ដៃ​នាង​ជាប់ ពេល​នោះ​នាង​ក៏​បាន​រើបម្រះ រត់ចេញ​បាន​បន្តិច​ក៏ត្រូវ​បងថ្លៃ​ដេញតាម​ទាន់​ផ្តួល​ទៅលើ​ដី រួច​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច ហើយ​គំរាម​សម្លាប់ ប្រសិនបើ​នាង​យក​រឿងនេះ​ទៅប្រាប់​ឪពុកម្តាយ​ឱ្យដឹង ។ នា​ល្ងាច​ថ្ងៃ​ដដែល នាង​បាន​ប្រាប់​រឿងនេះ​ដល់​ឪពុកម្តាយ​ឱ្យបាន​ដឹង ។​
 បន្ទាប់ពី​បានធ្វើ​ការសាកសួរ​រួចមក ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​។ បច្ចុប្បន្ន​ជន​ល្មើស​​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ឲ្យ​កាត់ទោស​ទៅតាម​នីតិវិធី​ច្បាប់​៕
_________
ប្រភពពី វត្តភ្នំ

0 comments:

Post a Comment