ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានបដិសេធមិនឲ្យចូលទៅក្នុងប្រទេសថៃឡើយកាលពីថ្ងៃម្សិលមិញ ដោយគេប្រាប់លោកថា លោកនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសថៃទេ រហូតទាល់តែក្រោយការបោះឆ្នោតនៅកម្ពុជា។ លោក សម រង្ស៊ី បានគ្រោងនឹងដាក់បង្ហាញនូវសៀវភៅថ្មីរបស់លោកមានចំណងជើងថា We Didn’t Start the Fire: My Struggle for Democracy in Cambodia នៅក្លិបអ្នកសារព័ត៌មានបរទេសនៅថៃ ប៉ុន្តែលោកបានថ្លែងពីសិង្ហបូរី កាលពីម្សិលមិញថា ប៉ូលិសអន្តោប្រវេសន៍ថៃបានបដិសេធមិនឲ្យលោកចូលក្នុងប្រទេសថៃទេ។ លោកបញ្ជាក់ថា៖ «គេប្រាប់ខ្ញុំថា ខ្ញុំនឹងអាចវិលមកចូលថៃបានវិញនៅក្រោយការបោះឆ្នោតនៅកម្ពុជា»។ លោកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមទៀតទេ ព្រោះលោកជាប់រវល់។
ក្លិបអ្នកសារព័ត៌មានបរទេសនៅថៃ បានសង្កត់ធ្ងន់លើគេហទំព័ររបស់ខ្លួនថា ក្លិបនេះគ្រាន់តែធ្វើជាម្ចាស់ផ្ទះ ហើយមិនឧបត្ថម្ភចំពោះការបោះផ្សាយសៀវភៅរបស់លោក សម រង្ស៊ី ទេ។
ក្លិបអ្នកសារព័ត៌មានបរទេសនៅថៃ បានសង្កត់ធ្ងន់លើគេហទំព័ររបស់ខ្លួនថា ក្លិបនេះគ្រាន់តែធ្វើជាម្ចាស់ផ្ទះ ហើយមិនឧបត្ថម្ភចំពោះការបោះផ្សាយសៀវភៅរបស់លោក សម រង្ស៊ី ទេ។
លោក George Mcleod សមាជិកក្រុមប្រឹក្សាអភិបាលនៃក្លិប បានថ្លែងពីម្សិលមិញថា៖ «ក្លិបយល់ថា ការបដិសេធនេះគឺស្របនឹងគោលនយោបាយរបស់ថៃមិនអនុញ្ញាតនូវសកម្មភាពនយោបាយបរទេសលើទឹកដីថៃឡើយ»។
នៅពេលសួរថា តើស្ថានទូតកម្ពុជាបានជំរុញអាជ្ញាធរអន្តោប្រវេសន៍ថៃឲ្យបដិសេធមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលមកក្នុងប្រទេសថៃ ឬយ៉ាងណា?ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងបាងកកលោកស្រី យូ អ៊យ បានសើច ហើយបិទទូរស័ព្ទ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក Touchayoot Pakdi ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែងថា លោកពុំបានដឹងអំពីករណីនេះទេ ចំណែកឯមន្រ្តីទទួលបន្ទុកកិច្ចការកម្ពុជានៅក្រសួងការបរទេសថៃបាន បដិសេធពុំផ្តល់ការអត្ថាធិប្បាយឡើយ។
ទោះជាយ៉ាងណាគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នៅស្ងៀមស្ងាត់កាលពីម្សិលមិញ អំពីករណីនេះ ដោយលោក យឹម សុវណ្ណ បានថ្លែងថា លោកពុំមានព័ត៌មានអំពីថាតើអ្វីបានកើតឡើងនោះឡើយ។ លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯង ដើម្បីចៀសវាងទោសជាប់ពន្ធនាគារ ដែលអ្នកខ្លះអះអាងថា គឺដោយសារមូលហេតុនយោបាយនោះ មិនមែនជាជនបរទេសទី១ ដែលត្រូវបានហាមឃាត់មិនឲ្យចូលក្នុងប្រទេសថៃទេ។
លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យបានថ្លែងថា កត្តាដែលជះឥទិ្ធពលលើសេចក្តីសម្រេចរបស់ថៃគឺទំនាក់ទំនងជិតស្និទ្ធ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ភាពតានតឹងនៅព្រំដែន ការព្យាយាមរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់គណបក្សប្រឆាំងនៅកម្ពុជាទៅនឹងចលនាភេរវករ នាពេលថ្មីៗនេះ៕
______________
______________
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍


0 comments:
Post a Comment