យោងតាមគេហទំព័រ Dailymail បានអោយដឹងថា បុរសម្នាក់ធ្លាក់ពី សណ្ឋាគារជាន់ទី ៥ ដល់ដី ប៉ុន្តែ គ្មានគ្រោះថ្នាក់ ធ្ងន់ធ្ងរ នៅអាចដើររួច មិនគួរអោយជឿ។
ហេតុការណ៏មិនគួរអោយជឿនេះ បានកើតឡើងកាលពីថ្ងៃទី ០៩ ខែមិថុនា កន្លងទៅ ដោយ កាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅពីមុខសណ្ឋាគារ ថតបាន។ នៅក្នុងវីដេអូនោះ គេអាចឃើញ បុរសម្នាក់ ព្រមទាំង កំទិចបង្អួច មួយចំនួនទៀត ធ្លាក់ពីជាន់ទី ៥ ដល់ដី។ ភ្លាមៗនោះ មនុស្សជាច្រើនរត់ មកមើលកន្លែងកើតហេតុ មានអ្នកខ្លះ សំឡឹងមើលជាន់ទី ៥ និង អ្នកខ្លះចូលជួយបុរសរងគ្រោះ។ ចំណែក បុរសរងគ្រោះវិញ ក្រោយពីធ្លាក់ដល់ដី បានដេកស្តួកស្តឹង ហាក់ដូចជាស្លាប់បាត់បង់ជីវិត ឬ កំពុងរងរបួស ធ្ងន់ធ្ងរ។ ប៉ុន្តែមិនគួរអោយជឿទេ បុរសនៅដឹងខ្លួន ហើយព្យាយាមក្រោកយ៉ាងខ្លួន€ង ទៀតផង។ ប៉ុន្តែទោះបីយ៉ាងមានមនុស្ស ពីរនាក់ បានជួយគ្រាគាត់ ដើរចូលសណ្ឋាគារវិញ ទាំងគ្មានរបួស ធ្ងន់ធ្ងរអ្វីឡើយ។
គួររំលឹក រហូតមកដល់ពេលនេះ នៅមិនមាននរណាម្នាក់ បានដឹងពីមូលហេតុ ដែលបុរសរងគ្រោះ ធ្លាក់ពីសណ្ឋាគារ ជាន់ទី ៥ នៅឡើយទេ។
ប្រភពពី៖ ខ្មែរឡួត
ប្រភពពី៖ ខ្មែរឡួត
