ភ្នំពេញ ៖ តាមច្បាប់ចរាចរផ្លូវគោក ការដែលមិនពាក់មួកសុវត្ថិភាព មិនមែនជាបទល្មើសឧក្រិដ្ឋ ដែលសមត្ថកិច្ច នគរបាលត្រូវដកអាយកូមពីចង្កេះវាយ ក្បាលអ្នកជិះម៉ូតូនោះទេ ។ ប៉ុន្ដែអ្នកអនុវត្ដច្បាប់ គឺក្រុមមន្ដ្រីនគរបាលចរាចរ តែងតែប្រព្រឹត្ដល្មើសទៅលើប្រជាពល រដ្ឋស្លូតត្រង់ ក្នុងកំហុសឆ្គងដែលមិនធ្ងន់ ធ្ងរ ដូចពួកឧក្រិដ្ឋជន ។ តាមច្បាប់គឺ គ្រាន់តែជាបទលហុ ដែលសមត្ថកិច្ច មិនគួរប្រើអំពើហិង្សានោះទេ ។
ករណីមួយបានកើតឡើងដោយសារ តែមន្ដ្រីនគរបាលចរាចរដែលមានបំពាក់ កាមេរ៉ានៅលើមួកសុវត្ថិភាព បានវាយ ទៅលើយុវជនម្នាក់បណ្ដាលឱ្យបែកក្បាល ដោយគ្រាន់តែយុវជននោះ មិនពាក់មួក សុវត្ថិភាពពេលបើកបរម៉ូតូ ។ ប៉ុន្ដែ មន្ដ្រីនគរបាលនិយាយថា “ក្បាលដែល បែកហូរឈាមជោកអាវនោះ គឺដោយ សារអ្នកជិះម៉ូតូព្យាយាមគេច ហើយប៉ះ នឹងអាយកូម ”។ មន្ដ្រីនគរបាលអាចនឹង ពិន័យអ្នកជិះម៉ូតូឱ្យសងអាយកូមរបស់ ខ្លួនទៀត ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១១និង៥នាទី ថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ មុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
យុវជនរងគ្រោះឈ្មោះ សុវណ្ណ លក្ខិណា អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ រស់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌ សែនសុខបានឱ្យដឹងថា “មុនកើតហេតុ ខ្លួនបានចេញពីរៀនហើយជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA-2528 ម្នាក់ឯង តាមផ្លូវព្រះស៊ីសុវត្ថិ ខណៈមកដល់រង្វង់មូលដើមពោធិ៍ខ្លួន បានឈប់ម៉ូតូរកកន្លែងបត់ជើងតូច ហើយបានបើកម៉ូតូចេញទៅវិញដោយមិនបានពាក់ពួកសុវត្ថិភាពទេ ភ្លាម នោះក៏មានប៉ូលិសចរាចរពីនាក់ជិះម៉ូតូមកឃាត់ម៉ូតូរបស់ខ្ញុំ ហើយបានយក អាយកូមវាយក្បាលខ្ញុំតែម្ដង ។ ក្រោយ ពីវាយក្បាលគេរួចហើយនគរបាលចរាចរនេះបានគេចខ្លួនបាត់ ។
បើតាមនគរបាលម្នាក់ឈ្មោះ សរ យ៉ា ជាប្រធានក្រុមគោលដៅឆែកឆេរ បទល្មើសចរាចរបានឱ្យដឹងថា ខាង នគរបាលរបស់គាត់មិនបានវាយក្បាល គេទេ គឺជនរងគ្រោះរូបនេះបានបើកម៉ូតូ គេចពីសមត្ថកិច្ចឃាត់ម៉ូតូ ហើយបើក រត់ទៅប៉ះក្បាលនឹងអាយកូមទើបបែក ក្បាលបែបនេះ ។
បើយ៉ាងដូច្នេះមែន យុវជនខាងលើ អាចនឹងត្រូវនគរបាលប្ដឹងឱ្យសងអាយកូម ពីព្រោះទង្វើរបស់យុវជននេះ ក្រៅពីបែក ក្បាលរបស់ខ្លួននៅធ្វើឱ្យខូចអាយកូមដែល នគរបាលកាន់នៅនឹងដៃទៀត ។ ប្រជា ពលរដ្ឋខ្មែរទូទាំងប្រទេសពិតជាជឿថា យុវជនម្នាក់នោះ ពិតជាជិះម៉ូតូប៉ះនឹង អាយកូមនគរបាលបណ្ដាលឱ្យបែកក្បាល ខ្លួនឯងដូចមន្ដ្រីនគរបាលនិយាយមែន ។
បើយ៉ាងដូច្នេះមែន យុវជនខាងលើ អាចនឹងត្រូវនគរបាលប្ដឹងឱ្យសងអាយកូម ពីព្រោះទង្វើរបស់យុវជននេះ ក្រៅពីបែក ក្បាលរបស់ខ្លួននៅធ្វើឱ្យខូចអាយកូមដែល នគរបាលកាន់នៅនឹងដៃទៀត ។ ប្រជា ពលរដ្ឋខ្មែរទូទាំងប្រទេសពិតជាជឿថា យុវជនម្នាក់នោះ ពិតជាជិះម៉ូតូប៉ះនឹង អាយកូមនគរបាលបណ្ដាលឱ្យបែកក្បាល ខ្លួនឯងដូចមន្ដ្រីនគរបាលនិយាយមែន ។
ក្រោយពីកើតមានបញ្ហាបែបនេះជនរងគ្រោះបានទៅដាក់ពាក់បណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្រះចក ឱ្យជួយរកយុត្ដិធម៌ និងស្វែងរកជនបង្កដែលវាយខ្លួនមក ដាក់ទោសតាមច្បាប់ ដែលនគរបាល ចរាចរវាយប្រជាជនតាមផ្លូវបែបនេះ ។ បើតាមសម្ដីរបស់សមត្ថកិច្ចមួយរូប សូមមិនបញ្ចេញឈ្មោះបានប្រាប់ថា សមត្ថកិច្ចចរាចគ្មានសិទ្ធវាយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដោយ សារបទល្មើសចរាចរនោះទេ គឺគាត់ មានសិទ្ធិតែឃាត់សួរនាំនិងពិន័យតែ ប៉ុណ្ណោះ ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេស ប៊ុក បានរិះគន់ទង្វើមន្ដ្រីនគរបាលចរាចរ ទាំងនោះថា ឃើញមនុស្សជិះម៉ូតូអត់ ពាក់មួក ដូចឃើញសាច់ជ្រូក៣ជាន់ ប្រាថ្នាលេបត្របាក់ទាំងរស់ ។ នៅក្នុង ហ្វេសប៊ុកគេនិយាយថា “ពួកនេះ(នគរ បាលចរាចរ)ធ្វើឱ្យប្រជាពលរដ្ឋក្ដៅ ក្រហាយខ្លាំងណាស់រាល់ថ្ងៃ , ពួកគេគាប ស៊ីទាំងថ្ងៃ, បើប៉ះចំអ្នកមកពីស្រែ ទីជន បទ ជួនកាលបាន១០ម៉ឺនរៀលក្នុងម៉ូតូ១ គ្រឿង ”។
វាជាបញ្ហាសង្គមដែលកើតមានរាល់ ថ្ងៃ ប៉ុន្ដែស្ថាប័នសាមីអង្គភាព ហាក់ដូច ជាមិនខ្វល់នឹងបញ្ហានេះឡើយ ៕


