ភ្នំពេញ ៖ ស្ដ្រីវ័យចំណាស់ម្នាក់ដែលសមត្ថកិច្ចនគរបាលខេត្ដព្រៃវែងអះអាងថាជាម្ដាយក្មេកប្រពន្ធទី២របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិត្រូវបាន គេដឹកតាមរថយន្ដរបស់អង្គការមួយដែលមានឈ្មោះថា “កម្មវិធីទ្រទ្រង់វិស័យសុខាភិបាលជំហានទី២” ពីទីរួមខេត្ដព្រៃវែងយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីស្ដ្រីរូប នេះរងនូវកណ្ដាប់ដៃរបស់អង្គរក្សលោក កឹម សុខា វាយឱ្យរបួសក្នុងចំណោម ប្រជាពលរដ្ឋជាច្រើនចោមរោមមើល នៅទីនោះ ។
ករណីអង្គរក្សរបស់អនុប្រធានគណ បក្សសង្គ្រោះជាតិលោកកឹម សុខា បាន ប្រើអំពើហិង្សាទៅលើម្ដាយក្មេកប្រពន្ធទី២លោកនោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ នៅក្រុង-ខេត្ដព្រៃវែង ខណៈ ដែលស្ដ្រីរងគ្រោះឈ្មោះសម ផល្លា អាយុ ៦២ឆ្នាំបានទៅសួរនាំលោកអនុប្រធាន គណបក្សសង្គ្រោះជាតិពីបញ្ហាដែលបាន ដោះដៃចោលកូនស្រីដែលជាប្រពន្ធទី២ របស់លោក(កឹម សុខា) ពេលដែលអនុ ប្រធានបក្សសង្គ្រោះជាតិកំពុងតែមាន វត្ដមានក្នុងវេទិកា ។
សាក្សីបាននិយាយថា បន្ទាប់ពីមាន ការសួរនាំលោកកឹម សុខា គ្រានោះ ស្រាប់តែមានអង្គរក្សលោកកឹម សុខា និងស្ដ្រីម្នាក់ផងដែរបានអូសដៃម្ដាយ ក្មេកប្រពន្ធទី២ចេញពីកន្លែងវេទិកា និង មានការទាស់ពាក្យសម្ដីទើបក្លាយទៅជាការប្រើអំពើហិង្សាបង្កឡើងដោយអង្គ រក្សលោកកឹម សុខា បណ្ដាលឱ្យស្ដ្រីជា ម្ដាយក្មេករងរបួសធ្ងន់ត្រូវគេបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែងដើម្បី ប្ដឹងពាក់ព័ន្ធនឹងករណីអង្គរក្សលោកកឹម សុខា ប្រើអំពើហិង្សាលើរូបគាត់ ។
អ្នកបើករថយន្ដដឹកម្ដាយក្មេកប្រពន្ធទី២លោកកឹម សុខា ពីខេត្ដព្រៃវែងមក កាន់មន្ទីរពេទ្យកាល់ម៉ែតបានឱ្យដឹងថា ខាងរថយន្ដរបស់គាត់បានដឹកស្ដ្រីរង គ្រោះខាងលើចេញពីស្នងការដ្ឋាននគរ បាលខេត្ដព្រៃវែងក្នុងចន្លោះពីម៉ោង១១ ព្រឹក ដោយជនរងគ្រោះមិនហ៊ានសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្ដទើបខាង សមត្ថកិច្ចនគរបាលខេត្ដជួយអន្ដរាគមន៍ យកជនរងគ្រោះមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ប្រពន្ធទី២លោក កឹម សុខា និងម្ដាយក្មេកបានមកមុខ ស្នាក់ការគណបក្សសង្គ្រោះជាតិដែល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដើម្បី ជួបលោកកឹម សុខា ទាមទារជំងឺចិត្ដ ១ម៉ឺនដុល្លារ ។
បើទោះជាម្ដាយក្មេកនិងប្រពន្ធទី២ មកចាំនៅមុខស្នាក់ការគណបក្សសង្គ្រោះ ជាតិទទូចឱ្យប្ដីកំហូចមានតួនាទីជាអនុ ប្រធានគណបក្សសង្គ្រោះជាតិដែលដោះដៃទទួលខុសត្រូវសម្រាប់វាសនាអនាគត របស់នាងនោះយ៉ាងណាក៏ដោយក៏ស្រាប់ តែនៅក្នុងសន្និសីទកាសែតលោកកឹម សុខា បានឆ្លើយតបទៅនឹងអ្នកកាសែត ថា ស្ដ្រីរូបនោះមិនមែនជាប្រពន្ធរបស់ គាត់និងមិនធ្លាប់ស្គាល់ពីមុនមកដែរ នេះក្នុងន័យបង្វែរសំណួររបស់អ្នកកាសែត ទៅលើបញ្ហាដែលមានអ្នករារាំងនិងរំខាន វេទិការបស់គណបក្សសង្គ្រោះជាតិដែលបានចុះទៅឃោសនាតាមមូលដ្ឋាននោះទៅវិញ ។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា លោកកឹម សុខា ដែលមានតួនាទីជាអនុ ប្រធានគណបក្សសង្គ្រោះជាតិមានមុខ មាត់ខ្ពង់ខ្ពស់និងជាអ្នកនយោបាយផងនោះ គួរតែមានមនសិការទទួលខុសត្រូវនូវអ្វីដែលខ្លួនបានសាងនិងប្រព្រឹត្ដ ក្នុងនោះ ការបោះបង់ដោះដៃចោលប្រពន្ធទី២គឺ ជាការបង្ហាញឱ្យឃើញពីគំនិតមិនត្រឹម ត្រូវរបស់មេបក្សរូបនេះដែលបន្សល់ ទុកជាគំរូមិនល្អសម្រាប់សង្គមជាតិ ។
ពាក់ព័ន្ធនឹងរឿងនេះដែរ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែ មិថុនានេះ បានមានប្រសាសន៍ថា កន្លង ទៅមាននារី៣នាក់បានមកអះអាងថាជា ភរិយាសម្ដេច តែសម្ដេចជួប ព្រមទាំង ដោះស្រាយ និងបានស្នើឱ្យមេដឹកនាំ គណបក្សប្រឆាំងយកគំរូតាមសម្ដេច ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា បន្ទាប់ពីរបបខ្មែរក្រហម ដួលរលំ នៅពេលសម្ដេចមកភ្នំពេញ មានស្ដ្រី៣នាក់បានចេញមកអះអាងថា ជាភរិយារបស់សម្ដេច ប៉ុន្ដែនៅពេល នោះសម្ដេចចេញមកជួប និងដោះ ស្រាយគ្នា ហើយក៏លែងមានបញ្ហាដូច្នេះ តទៅទៀត ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ជុំវិញករណី ដែលស្ដ្រីម្នាក់ចេញមកអះអាងថាជាស្រី កំណាន់របស់លោក កឹម សុខា ប្រធាន ស្ដីទីគណបក្សសង្គ្រោះជាតិផងដែរ ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ជុំវិញករណី ដែលស្ដ្រីម្នាក់ចេញមកអះអាងថាជាស្រី កំណាន់របស់លោក កឹម សុខា ប្រធាន ស្ដីទីគណបក្សសង្គ្រោះជាតិផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវ នាវឱ្យលោក កឹម សុខា មកតតាំងជាមួយ នឹងស្ដ្រីនោះដើម្បីដោះស្រាយបញ្ហា ។
ស្ដ្រីម្នាក់នេះ ឈ្មោះ កែវ សុផាន់ណារី បានមកប្ដឹងទាមទារថ្លៃឧបត្ថម្ភចិញ្ចឹម ជីវិតពីលោកកឹម សុខា ក្រោយពេល ដែលពួកគេមានទំនាក់ទំនងស្នេហ៍នឹងគ្នា ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៣ ក៏នូវបានទម្លាយ អាថ៌កំបាំងករណីមេបក្សប្រឆាំង១រូបនៅ កម្ពុជា ដោយមិនបានបញ្ចេញឈ្មោះក្នុង ករណីនាំក្មេងស្រីម្នាក់ជាអនីតិជនចូល ដេកសណ្ឋាគារមីកាហ្សានៅម្ដុំមាត់ទន្លេ កាលពីឆ្នាំ២០១១ ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីដើមឆ្នាំ ២០១១ ចំពេលវេលាដែលសម្ដេចរៀប ចំពិធីបង្កក់ចៅនោះ មានមេដឹកនាំ គណបក្សប្រឆាំងមួយរូបបាននាំក្មេងស្រី អនីតិជនអាយុ១៥ឆ្នាំ ដោយកក់លុយ ៥០០ដុល្លារយកទៅដេកនៅសណ្ឋាគារ មីកាហ្សា ។
សម្ដេចបន្ដថា ពេលនោះដោយសារ តែជាមេបក្សប្រឆាំង ទើបសមត្ថកិច្ច ស្នើសុំមកនាយករដ្ឋមន្ដ្រីដើម្បីឱ្យចូល ចាប់ខ្លួន ព្រោះតែនាំក្មេងស្រីមិនទាន់គ្រប់ អាយុរៀបការចូលដេកនៅសណ្ឋាគារ ប៉ុន្ដែដោយមានការយោគយល់ សម្ដេច បានបញ្ជាមិនឱ្យមានការចាប់ខ្លួនឡើយ។
សម្ដេចបន្ដថា ពេលនោះដោយសារ តែជាមេបក្សប្រឆាំង ទើបសមត្ថកិច្ច ស្នើសុំមកនាយករដ្ឋមន្ដ្រីដើម្បីឱ្យចូល ចាប់ខ្លួន ព្រោះតែនាំក្មេងស្រីមិនទាន់គ្រប់ អាយុរៀបការចូលដេកនៅសណ្ឋាគារ ប៉ុន្ដែដោយមានការយោគយល់ សម្ដេច បានបញ្ជាមិនឱ្យមានការចាប់ខ្លួនឡើយ។
សម្ដេចតេជោបន្ថែមថា បើសម្ដេច មិនយោគយល់ចំពោះមេដឹកនាំបក្ស ប្រឆាំងរូបនេះទេ ជីវិតនយោបាយរបស់ មេដឹកនាំរូបនេះនឹងត្រូវបញ្ចប់តាំងពី ពេលនោះមកម្ល៉េះ។ សម្ដេចមានប្រសាសន៍ ថា “ការចាប់តំណាងរាស្ដ្រ និងមេបក្ស ប្រឆាំង គឺជារឿងធំ មិនមែនរឿងតូចទេ អ៊ីឹចឹងត្រូវសុំយោបល់ពីនាយករដ្ឋមន្ដ្រី ខ្ញុំបានប្រាប់សមត្ថកិច្ចយើងថា កុំធ្វើ បើសិនជាយើងធ្វើគឺគេថាយើងយក លេសរឿងបញ្ហាឯកជនរបស់គេ ព្រោះ រឿងស្អីក៏ដោយក៏ជារឿងនយោបាយទៅ ជាអ្នកទោសមនសិការទាំងអស់ រាប់ទាំង ការដកបង្គោលព្រំដែន ក៏ក្លាយទៅជាអ្នក ទោសមនសិការដែរ អារឿងវាយគេឱ្យ បែកក្បាលក៏អ្នកទោសមនសិការដែរ”។
សម្ដេចតេជោបានលើកឡើងថា ជា ការខុសមួយ និងជាការប្រព្រឹត្ដខុសច្បាប់ ដោយសារតែការពារបុគ្គលរូបនេះ។ សម្ដេចមានប្រសាសន៍ថា “អ្នកឯងត្រូវ ចាំថា ខ្ញុំបានជួយរហូតល្មើសខ្លួនឯង”។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋ មន្ដ្រីក៏បានទម្លាយអាថ៌កំបាំងមេបក្ស ប្រឆាំងរូបនេះមានប្រពន្ធចុង និងស្រី កំណាន់ជាច្រើននាក់ ក្នុងនោះសម្ដេចបាន លើកឡើងពីស្ដ្រីម្នាក់ដែលជាម្ដាយរបស់ ក្មេងស្រីឈ្មោះ នីតា និងកូនប្រុសម្នាក់ ទៀត ។
សម្ដេចបានបន្ដថា ពីមុនម្ដាយនីតា ដូចជាធូរធារបន្ដិច ប៉ុន្ដែក្រោយមកក៏ ដាច់យ៉ៃ ដោយសារតែបុគ្គលរូបនេះ លួចមានស្រីថ្មីនៅម្ដុំពោធិ៍ចិនតុង ហើយ ណាត់មកជួបគ្នានៅម្ដុំផ្សារអូឡាំពិក ដើម្បីប្រគល់លុយ១.៥០០ដុល្លារ ហើយ ស្ដ្រីម្នាក់នោះបានយកលុយ១.៥០០ដុល្លារ ទៅឱ្យឪពុករបស់ខ្លួនទិញម៉ូតូដែលមាន តម្លៃ១.៧៥០ ដូច្នេះនៅខ្វះ២៥០ដុល្លារ ទៀត ។ ក្រៅពីនេះក៏នៅមានស្រីកំណាន់ ផ្សេងទៀតដូចជាឈ្មោះអាលក្ខណ៍ និង ឈ្មោះអាចិន ហើយពេលទៅកំពង់ចាម មានស្រីនៅទីនោះ ហើយទៅស្វាយរៀង មាននៅទីនោះដែរ ។
សម្ដេចតេជោបានទម្លាយឱ្យដឹងពី សមាជិកសភាបក្សប្រឆាំងមួយរូប ដែលមានប្រពន្ធចុងក៏ជាសមាជិកសភា ហើយប្រពន្ធដើមក៏ជាសមាជិកសភា ។ ដោយឡែកអ្នកតំណាងរាស្ដ្រស្ដ្រីមួយរូប នៅពេលប្ដីអត់នៅបានហៅប្រុសមក ដេកដល់ផ្ទះ ៕
________________
ប្រភពព័ត៌មានពី៖ នគវត្ត

