គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:44 AM
car fallខេត្ដកំពង់ស្ពឺ​ ៖​ រថយន្ដ​មួយ​គ្រឿង​ដែល​គេ​ប្រទះ​ឃើញ​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ក្បែរ​គល់​ស្ពាន​អូ​ក្រាំង​អំបិល​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​មក​ដល់​ពេល​នេះ​ ម្ចាស់​ នៅ​មិន​ទាន់​មក​ទទួលយក​រថយន្ដ​នៅ​ឡើយ ​ខណៈ​សមត្ថកិច្ច​បាន​ស្ទូច​យក​មក​ រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ ។​
​ហេតុការណ៍​ប្រទះ​ឃើញ​រថយន្ដ​ធ្លាក់​ ប្រឡាយ​មិន​មាន​ម្ចាស់​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ក្បែរ​ គល់​ស្ពាន​អូរ​ ក្រាំង​អំបិល​ក្នុងភូមិ​ស្លា​ ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ ។​ រថយន្ដ​ដែល​បាន​ធ្លាក់​ចូល​ប្រឡាយ​ មាន​ម៉ាក​COROLA​ពណ៌​ស​ ពាក់​ស្លាក​ លេខ​ផ​៥២០៥​ភព​២​បាន​បែក​កញ្ចក់​ មុខក្រោយ​និង​បែក​កង់​ខាងក្រោយ​។​
​រថយន្ដ​ខាងលើ​ធ្លាក់​ចូល​ប្រឡាយ​នេះ​អាច​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ហើយ​អាច​មាន​រថយន្ដ​ធំ​បុក​ពីក្រោយ​បណ្ដាល​ឱ្យ​ រថយន្ដ​រង​គ្រោះ​បែក​កង់​ក្រោយ​ហើយ​ រអិល​ធ្លាក់​តែ​ម្ដង​ ។​
​អ្នកវិភាគ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ រថយន្ដ​រង​គ្រោះ​អាច​ជា​រថយន្ដ​រកស៊ី​បទ​ ល្មើស​ផ្សេងៗ​ដែល​បាន​បើក​ក្នុង​ល្បឿន​ លឿន​ហើយ​បាន​បែក​កង់​ក្រោយ​ក៏​ជួប​ ហេតុការណ៍​អាក្រក់​ទៅ​ ។​ ដែល​ជា​ហេតុ​ នាំ​ឱ្យ​អ្នក​ទាំងអស់​នៅ​ក្នុង​រថយន្ដ​មិន​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​ ។​
​លោក​ឃុ​ត​ សុផល​ អធិការ​នគរបាល​ ស្រុក​សំរោង​ទង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ បែប​ណា​ទេ​ គ្រាន់តែ​បាន​និយាយ​ថា​នេះ​ ជា​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​មិន​មាន​ មនុស្ស​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ នឹង​កន្លែង​ទើប​បានជា​ទុក​រថយន្ដ​ចោល​ បែប​នេះ​។​
​ប្រភព​បន្ដ​ថា​យើង​ រង់ចាំ​មើល​បន្ដ​ទៀត​ ក្រែង​ម្ចាស់​ចេញពី​ពេទ្យ​ឬ​មាន​បងប្អូន​ បាន​ស្គាល់​មក​ទទួលយក​រថយន្ដ​ទៅ​វិញ​ ហើយ​រឿង​នេះ​ក៏​មិនជា​រឿង​សាមញ្ញ​ពេក​ ដែរ​  ដោយសារ​ជន​រង​គ្រោះ​មិន​បាន​ មក​ប្ដឹង​សមត្ថកិច្ច​ជា​មុន​មុន​នឹង​ទៅ​ពេទ្យ​ឬ​ទៅ​ណា​និង​មិន​ត្រូវ​ទុក​រថយន្ដ​ចោល​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​បែប​ នេះ​ទេ​ ។​
​បច្ចុប្បន្ន​រថយន្ដ​ដែល​បាន​ធ្លាក់​ចូល​ ប្រឡាយ​ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ដ​មក​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង​ រង់ចាំ​ម្ចាស់​រថយន្ដ​មក​ ទទួលយក​ទៅ​ប្រើប្រាស់​វិញ​ ៕
ប្រភពពី៖ cambodiapage.info