បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនល្មោភតណ្ហាខាងលើមានឈ្មោះ វណ្ណី ស៊ីណា អាយុ ២៧ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ ហ.អ អាយុ ២៧ឆ្នាំ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនល្មើសដើម្បីយកមកធ្វើសួរចម្លើយ។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសាកសួររួចមក ជនល្មើសបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដមែន។ ដោយរូបគេបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ ខ្លួនបានឃើញជនរងគ្រោះនៅក្នុងចំការម្នាក់ឯង ស្រាប់តែកើតមានអារម្មណ៍ផ្លូវភេទ ក៏ស្ទុះចូលទៅចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច។
បច្ចុប្បន្នជនល្មើស ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ប្រភពពី៖ cambodiapage.info
