ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសាររូបគេបានជិះម៉ូតូសង់កូរ៉េ ឆ្លងផ្លូវ ម៉ៅសេទុង ហើយត្រូវម៉ូតូអែប្លែក បានបើកបុកយ៉ាងពេញទំហឹងកាលពីវេលាម៉ោង ២១ នឹង ៣០ នាទីយប់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិតនៅមុខវត្តទួលទំពូងផ្លូវលេខ ១១៣ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន។
ប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលមានហេតុការណ៍ខាងលើនេះគេសង្កេតឃើញជនជាតិបរទេសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ៌ ក្រហម ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះយ៉ាងលឿនឆ្លងកាត់ផ្លូវម៉ៅសេទុង ក៏ស្រាប់តែមានម៉ូតូអ៊ែប្លែគ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំបេញ1L 7235 ដែលកំពុងជិះបញ្ច្រាសទិសគ្នានោះបានជ្រុលបុកគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជនជាតិបរទេស ត្រូវដួលបោក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ដឹកបញ្ជូនទោសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវនូវការខូចខាតទាំងសងខាង ។
បន្ទាប់ពីកើតហេតុម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយសនគរបាលមូលដ្ឋានចុះ វាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ អត្តសញ្ញណរបស់ម្ចាស់ម៉ូតូទាំងពីរគ្រឿងខាងលើនេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះស្ថិតក្នុងការសួរនាំ ៕ជោគជ័យ
ប្រភពពី៖ ABC+