គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:53 PM
 ​ព័ត៌មាន​អន្តរជាតិ​៖​ PYONGYANG៖​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​ news.xinhuanet.com​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​បាន​ឲ្យ​ដឹង​ថា​ ទីភ្នាក់ងារ​កូរ៉េ​ខាងជើង​ ហៅ​ថា​កាត់​ថា​ KCNA​ បាន​រាយការណ៍​មក​ថា​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ប្រជាមានិត​កូរ៉េ​ជើង​ បាន​ធ្វើការ​ស្នើ​សុំ​ឲ្យ​មានការ​ជជែក​ពិភាក្សា​គ្នា​ ក្នុង​កម្រិត​ខ្ពស់​មួយ​ ជាមួយ​សហរដ្ឋអាមេរិក​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ ហើយ​ពង្រឹង​នូវ​សន្តិសុខ​ នឹង​សន្តិភាព​ នៅ​រវាង​កូរ៉េ​ទាំង​ពីរ​។​
​ប្រភព​ដដែល​បាន​បន្ត​ថា​ សំណើរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​អ្នកនាំពាក្យ​ម្នាក់​ របស់​គណៈកម្មាធិការ​ការពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ កូរ៉េ​ខាងជើង​ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដ៏​ពិសេស​មួយ​ ដោយ​បាន​ដកស្រង់​នូវ​សំដី​ អ្នកនាំពាក្យ​រូប​នោះ​ថា​ ភាគី​ទាំង​ពីរ​ អាច​ធ្វើការ​ពិភាក្សា​គ្នា​ ស្តី​ពី​បញ្ហា​ព្រួយបារម្ភ​រួម​ ដូច​ជា​ ការ​កាត់​បន្ថយ​នូវ​ភាព​តានតឹង​ផ្នែក​យោធា​ នៅ​ឧបទ្វីប​កូរ៉េ​ ដើម្បី​បញ្ចប់​នូវ​សង្គ្រាម​រវាង​កូរ៉េ​ទាំង​ពីរ​ ក្នុង​លក្ខណៈ​សន្ធិសញ្ញា​សន្តិភាព​ ដោយ​មានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ នូវ​ពិភពលោក​មួយ​ដែល​គ្មាន​នុយក្លេអ៊ែរ​ផង​ដែរ​។​
​អ្នកនាំពាក្យ​រូប​នោះ​ រូប​នោះ​បាន​បន្ត​ទៀត​ថា​ កិច្ច​ពិភាក្សា​អាច​នឹង​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​រលូន​ប្រសិនបើ​កូរ៉េ​ខាងត្បូង​ពិតជា​ចង់បាន​នូវ​សន្តិភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ពិតប្រាកដ​មែន​។​
​គួរ​រំលឹក​ផង​ដែរ​ថា​ ភាព​ តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​ស្ថានភាព​កាន់តែ​ក្តៅ​គគុក​ ចាប់តាំងពី​ កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​តេស្ត​នុយក្លេអ៊ែ​របស់​ខ្លួន​ កាលពី​ខែធ្នូ​ ឆ្នាំ​2012​មក​ម្ល៉េះ​ ព្រមទាំង​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​ជា​លើក​ទី​បី​ម្តងទៀត​នៅ​ខែ​ កុម្ភៈ​ ឆ្នាំ​២០១៣​ ។​
​យ៉ាងណាមិញ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​បាន​កើត​មាន​ឡើង​តាំងពី​ឆ្នាំ​ 1950-1953​ ហើយ​វា​ក៏​បាន​បញ្ចប់​ទៅ​វិញ​ផង​ដែរ​ តែ​មិនមែន​ជា​ការ​បញ្ចប់​ប្រកប​ទៅ​ដោយ​ សន្ធិសញ្ញា​សន្តិភាព​មួយ​ពិតប្រាកដ​នោះ​ទេ​៕​ រីករាយ​

ប្រភពពី៖ ABC+