គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:53 AM
គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ថា​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ ២០១៣​នេះ ក៏ប៉ុន្តែ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ នៅ​ក្នុង​ជំនួប​តាម Video Conference​ជា​មួយ​សកម្មជន​នៅ​ឯ​ទីស្នាក់​ការ​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។
លោក សម រង្សី ប្រធាន គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ជា​ផ្លូវ​ការ​ពី​ទីក្រុងបារីស ប្រទេស​បារាំង​ថា​នឹង​ចូល​រួមបោះឆ្នោត​ជា​ធម្មតា។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រឆាំង​ពិចារណា​ថា នឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត ឬ​ក៏​អត់។ បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ បាន​ពិភាក្សា​ឡើង​វិញ​ពី​លទ្ធភាព​នៃ​ការ​ចូលរួម ការ​បោះឆ្នោត​អាណតិ្តទី៥នេះ។
នៅ​ថ្ងៃ​អាទិត្យ ទី១៦​នេះ តាម​រយៈ​វីដេអូ​Conference លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ប្រកាស ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​ជិត ១ ០០០នាក់​ថា គណបក្ស​សង្គ្រោះជាតិ ត្រូវ​តែ​ចូលរួម​ការ​បោះឆ្នោត ប្រកួត​ប្រជែង ជា​មួយ​គណបក្ស​ប្រជាជន។
គួរ​រម្លឹក​ថា ការ​ប្រកាស​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ជប៉ុន​រួច​មក។ តែ​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ដែល​ត្រូវ​តុលាការ​កម្ពុជា កាត់ទោស​ឱ្យ​ជាប់គុក​ជាង ១០ឆ្នាំ នោះ បាន​បញ្ជាក់​ថា រួប​លោកផ្ទាល់ មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ​នោះ​ទេ។ មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រោះ លោក អះអាង​ថា គណៈ​កម្មាធិការ​រៀបចំការ​​បោះឆ្នោត (គ.ជ.ប) លំអៀង​​ទៅ​​កាន់​គណបក្ស​ប្រជាជន​របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​ ហើយ​​ម្យ៉ាង​​ទៀត បញ្ជី​​ឈ្មោះ របស់ គ.ជ.ប គឺ​មិន​មាន​ភាព​ត្រឹមត្រូវ និង​មាន​ឈ្មោះ​ខ្មោច​ច្រើន។
ទោះ​បី​ជា លោក សម រង្ស៊ី​ដែល​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ក៏​ដោយ ក៏​ប្រធាន​គណបក្ស​និរទេស​ខ្លួន​ម្នាក់ នេះ បាន​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ឱ្យ-ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ដែរ៕
_______________
ប្រភពព័ត៌មានពី៖ RFI