គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:51 AM
ភ្នំពេញ​៖​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ប្រកាស​ថា​ សម្តេច​មាន​ខ្សែអាត់​សំឡេង​ជាង​ ១០​ ឈុត​ដែល​មេ​បក្ស​ប្រឆាំង​បាន​ជួប​សម្តេច​ ទាំង​នៅ​ខ្មែរ​និង​ទាំង​នៅ​បារាំង​ក៏​មាន​។​ ខ្សែអាត់​សំឡេង​ទាំងនោះ​នឹង​ត្រូវ​បញ្ចេញ​នៅ​ពេល​ខាង​មុខ​ សម្តេច​តេ​ជោ​បាន​ប្រកាស​បែប​នេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​៣​កន្លែង​នៅ​ខេត្តពោធិសាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ មិថុនា​ ។​ ទន្ទឹម​នឹង​នេះ​សម្តេច​ ហ៊ុន​ សែន​បាន​បន្ត​លើក​ឡើង​ពី​បញ្ហា​របស់​គណបក្សប្រឆាំង​ផង​ដែរ​ដោយ​សម្តេច​លើក​ឡើង​ពី​ការ​ចោទប្រកាន់​របស់​គណបក្សប្រឆាំង​ ដែល​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ បំបែកបំបាក់​ខ្លួន​ តាម​រយៈ​ការ​ចាក់ខ្សែ​អាត់​សំឡេង​នៃ​បទ​បង្ហាញ​ និយាយ​ពី​ជើង​ខ្លាំង​ទាំង​ពីរ​ រវាង​សមរ​ង្ស៊ី​ និង​កឹ​ម​សុខា​។​ក៏​ប៉ុន្តែ​សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ បើសិនជា​លោក​ឯង​ថា​គេ​បំបែកបំបាក់​នោះ​ គឺ​អន់​ណាស់​ ឲ្យ​គេ​បំបែកបំបាក់​បាន​។​
​សម្តេច​ ហ៊ុន​ សែន​ក៏​បាន​លើក​ឡើង​ពី​ករណី​លោក​ កឹ​ម​ សុខា​ ដែល​បាន​លើក​ឡើង​ថា​ យក​ប្អូន​ ឲ្យ​វ៉ៃ​បង​ (​លោក​ កឹ​ម​ សុ​ខុន​ ថ្លែង​រិះគន់​លោក​ កឹ​ម​ សុខា​ ជា​បង​ )​។​ តែ​សម្តេច​ថា​ការ​លើក​ឡើង​របស់​លោក​ កឹ​ម​ សុ​ខុន​ ជា​សិទ្ធិ​របស់​គាត់​ មិនមែន​សម្តេច​ឬ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ បង្គាប់បញ្ជា​ឲ្យ​ប្អូនប្រុស​លោក​ កឹ​ម​ សុខា​និយាយ​រិះគន់​លើ​បងប្រុស​របស់​ខ្លួន​នោះ​ទេ​។​
​ជាមួយនឹង​ប្រសាសន៍​ខាងលើ​ សម្តេច​ ហ៊ុន​ សែន​ ក៏​ថ្លែង​ពាក់ព័ន្ធ​នឹង​ករណី​លោក​ សម​ រ​ង្ស៊ី​ត្រូវ​បាន​សម្តេច​ ហ៊ុន​ សែន​ លើក​ឡើង​ថា​ ខ្លួនឯង​ចូល​ប្រទេស​ថៃ​មិន​បាន​ បែរជា​មក​ចោទ​ថា​ ហ៊ុន​ សែន​បាន​គាបសង្កត់​ទៅ​រដ្ឋាភិបាល​ថៃ​ មិន​ឲ្យ​ខ្លួន​ (​ សមរ​ង្ស៊ី​ )​ចូល​ក្នុង​ប្រទេស​ថៃ​។​ ប៉ុន្តែ​សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ករណី​លោក​សមរ​ង្ស៊ី​ ចេញពី​កម្ពុជា​ ក៏​គ្មាន​នរណា​ដេញ​ ហើយ​បើ​ចូល​មក​វិញ​ក៏​គ្មាន​នរណា​ឃាត់​ដែរ​។​
​សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​បន្ត​ថា​កាលពី​ល្ងាច​មិ​ញ​(១០​មិថុនា​)​ លោក​ សម​ រ​ង្ស៊ី​ បាន​ឡើង​យន្តហោះ​ចេញពី​សឹ​ង្ហ​បូ​រី​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ តែ​ពេល​ទៅ​ដល់​ព្រ​លាន​យន្តហោះ​ ម៉ា​ឡេ​ស៊ី​គេ​មិន​ឲ្យ​ចេញ​ ដោយសារ​តែ​លោក​ សមរ​ង្ស៊ី​ចង់ទៅ​ជួប​ជាមួយ​បក្ស​ប្រឆាំង​ម៉ា​ឡេ​ស៊ី​។​ ដូច្នេះ​គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​។​
​ជាមួយ​គ្នា​នោះ​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ផ្តាំ​ទៅ​លោក​ សមរ​ង្ស៊ី​ដែល​សម្តេច​ ហៅ​ថា​ ជា​ទណ្ឌិត​ ដោយ​ថា​ ការ​រារាំង​វត្តមាន​របស់​លោក​ សមរ​ង្ស៊ី​នៅ​ប្រទេស​ថៃ​ ដោយ​ថា​ សម្តេច​ ហ៊ុន​ សែន​ជា​អ្នក​គាបសង្កត់​លើ​រដ្ឋាភិបាល​ថៃ​នោះ​ គឺ​ប្រហែលជា​ទណ្ឌិត​នោះ​ឲ្យ​តម្លៃ​ខ្លាំង​ពេក​មក​ដល់​សម្តេច​។​ រដ្ឋាភិបាល​ថៃ​ ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​អធិបតេយ្យភាព​ ដូច្នេះ​មិន​អាច​មាន​ប្រទេស​ណាមួយ​ទៅ​គាបសង្កត់​បាន​ទេ​៕​ដោយ​៖​ ស្រី​ផល​

ប្រភពពី៖ ABC+

0 comments:

Post a Comment