គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:20 AM
ខេត្ត​ព្រះ​សីហ​នុ​ ​៖ កាល​ពី​ព្រឹក​ព្រលឹម​ស្រា​ងៗ​នៅ​បណ្តោយ​ផ្លូវ​ស​ម្តេ​ច​ពេ​ទ​វង្ស​ ​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៤ឆ្ពោះ​ទៅ​ស្រុក​ស្ទឹង​ហាវ​ ​ខេត្ត​ព្រះ​សីហ​នុ​ ​ត្រង់​ចំណុច​ចំណោទ​វត្ត​ថ្ម​ដា​ ​ក្នុង​ភូមិ​សា​ស្ត្រ​ភូមិ​វាល​ធំ​ ​ឃុំ​ជើងគោ​ ​ស្រុក​ព្រៃ​នប់​ ​មាន​រថ​យន្ត​ដឹក​ប្រេង​ចំណុះ​មួយ​១០.០០០លី​ត្រ​ ​មួយ​គ្រឿង​ក្រឡាប់​ផ្ងា​ជើង​ចាក់​ប្រេង​ម៉ា​ស៊ូ​ត​ចោល​អស់​រាប់​ពាន់​លី​ត្រ​ ​រី​ឯ​រថ​យន្ត​ដឹក​ប្រេង​នោះ​គ្មាន​ស្លាក​យីហោ​ក្រុម​ហ៊ុន​អ្វី​នោះ​ទេ​ ​ដោយ​គេ​ស​ង្ស​យ័​ថា​ ​ជា​រថ​យន្ត​ដឹក​ប្រេង​គេច​ពន្ធ​ ​។
អ្នក​ស្រុក​នៅ​ជិត​កន្លែង​កើត​ហេតុ​នោះ​ ​បាន​និយាយ​ថា​ ​រថ​យន្ត​ដឹក​ប្រេង​មួយ​នេះ​គេ​សង្កេត​ឃើញ​តែង​បើក​បរ​ពេល​យ​ប់ៗ​ ​មិន​សូវ​ឲ្យ​គេ​ឯង​ឃើញ​ទេ​ ​ហើយ​បើក​ល្បឿន​លឿន​ដូច​ហោះ​ ​ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថ​កិច្ច​ណា​មួយ​ហ៊ាន​ឃាត់​និង​ពិ​និត្យ​អ្វី​នោះ​ទេ​ ​។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ស្រុក​ព្រៃ​នប់​ ​បាន​ខ្សឹប​ប្រាប់​ថា​រថ​យន្ត​ដឹក​ប្រេង​នេះ​សង្ស័យ​គេច​ពន្ធ​ ​ពួក​គេ​បើក​បរ​ក្នុង​ល្បឿន​លឿន​ ​គាប់​ជួន​ភ្លៀង​រលឹម​ផង​ ​ក៏​រអិល​ធ្លាក់​ផ្លូវ​តែ​ម្តង​ទៅ​ ​។ រថ​យន្ត​ដឹក​ប្រេង​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​3B-5867 ជា​កម្ម​សិទ្ធិ​របស់​កា​រ៉ា​ស់​សាំង​មួយ​យីហោ​ ​តារា​ ​ដែល​គេ​ស្គាល់​ច្បាស់​ថា​ ​ជា​កា​រ៉ា​ស់​ឯក​ជន​លក់​ប្រេង​គេច​ពន្ធ​ស្ទើរ​ទាំងស្រុង​ក្នុង​ភូមិ​វាល​មាស​ឃុំ​វាល​រេញ​ ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ​។
ប្រភព​ដដែល​បាន​បន្ត​ថា​ ​រថ​យន្ត​នោះ​ត្រូវ​បាន​ម្ចាស់​កា​រ៉ា​ស់​សាំង​ខាង​លើ​ ​អូស​យក​មក​ទុក​នៅ​កា​រ៉ា​ស់​ខាង​លើ​នោះ​ហើយ​ ​។ គួរ​បញ្ជាក់​ថា​ ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ​ដែល​ជា​ខេត្ត​មួយ​ជាប់​ដែន​ស​មុ​ទ្រ​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹក​ ​មាន​ភាព​ងាយ​ស្រួល​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រកប​របរ​រក​ស៊ី​ជួញ​ប្រេង​ឥន្ទ​នៈ​ឆ្លង​ដែន​មាន​ភាព​ងាយ​ស្រួល​ ​ជា​ពិសេស​ ​នៅ​លើ​ដែន​គោក​គេ​មាន​ការ​ត្រូវ​រ៉ូ​វ​គ្នា​ដឹក​ម៉ា​សេរី​ ​មិន​ដែល​អ្នក​ណា​ហ៊ាន​សួរ​នាំ​អំពី​ច្បាប់​ទម្លាប់​អ្វី​ទេ​ ​៕


ប្រភពពី៖ cambodiapage.info