ដោយការឃាត់ខ្លួននេះប្រព្រឹត្តឡើងនៅក្នុងបន្ទប់លេខ៣១៥ របស់សណ្ឋាគារប្រេស៊ីដង់ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ខេត្តបាត់ដំបងកាលពីវេលាម៉ោង៥ និង ១៥នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣។
បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីអាជីវករមួយចំនួនស្តីពីការធ្វើចរាចរដុល្លារក្លែងក្លាយ របស់ជនសង្ស័យចំនួន៣នាក់រួចមក កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសុំដីកាពីព្រះ រាជអាជ្ញា ព្រមទាំងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ស ថេត ផងនោះ សមត្ថកិច្ចបានចុះទៅ ចំនុចខាងលើដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ និង ដកហូតសំភារៈជាច្រើនយកមក កាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីត្រួតពិនិត្យ និង សាកសួរ។
ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ១. លី ថៃសេង ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុក កំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ មន្ត្រីយោធាក្នុងអង្គភាពការិយាល័យទី២កងទ័ពជើងគោកជាអនុសេនីយ៍ឯក ២. ឆាន់ វ៉ាន់ឡុង ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិម៉ាឡេស៊ី និង ទី៣. ហ្វាង ចិនថុង ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម។ ក្រោយពេលសាកសួរជនទាំង៣នាក់នេះបានសារភាពថា ខ្លួនបានធ្វើដំណើរមកដល់ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ហើយឈ្មោះ លី ថៃសេង ដែលជាជនជាតិខ្មែរបានប្រាប់ទៅគ្នីគ្នាទាំង២ថា អោយរកប្រាក់ដុល្លារសុទ្ធចំនួន៦ម៉ឺន អាចប្តូរយកប្រាក់ដុល្លារខ្មោចបានចំនួន១០ម៉ឺនដុល្លារវិញ ហើយប្រាក់ទាំងនោះអាចធ្វើចរាចរបាននៅស្រុកខ្មែរ។
ដោយគិតថាអាចតំលៃរហូតដល់ ៤ម៉ឺនដុល្លារនោះ ជនបរទេសទាំង២នាក់បានទំនាក់ទំនង ទៅសាច់ញាតិនៅស្រុកកំណើតអោយវេរលុយមកកាន់ខេត្តបាត់ដំបងចំនួន៥ម៉ឺនដុល្លារ ដោយពួកគេ ទៅបើកយកនៅម៉ោង១២ថ្ងៃត្រង់ នាថ្ងៃដដែល ហើយជនជាតិខ្មែរបាននាំពួកគេចាកចេញពីក្រុង បាត់ដំបងប្រហែល 4Km ដើម្បីទៅជួបឈ្មោះ ចាន់ និង ឈ្មោះ ផល ដែលជាបក្ខពួក ព្រមទាំងធ្វើការ ប្តូរលុយគ្នាទៅវិញទៅមក។ ជនទាំង២បានបន្តទៀតថា ក្រោយពីរាប់ទៅឃើញថាចំនួន១០ដុំ ដែលគិតថាស្មើនឹង ១០ម៉ឺនដុល្លារហើយ ពួកគេក៏ធ្វើដំណើរត្រឡប់មកកាន់ក្រុងបាត់ដំបងវិញ ព្រមទាំងបានយកលុយមួយចំនួនទៅធ្វើចរាចរក្នុងក្រុងផងដែរ ទើបរឿងនេះត្រូវបានបែកការក្នុងការចាយក្រដាសប្រាក់ក្លែងក្លាយនេះ។
ជាក់ស្តែងសំភារៈដែលសមត្ថកិច្ចឆែកឆេររកឃើញនោះគឺ លុយដុល្លារចងកៅស៊ូ ១០ដុំ ក្នុងនោះមានលុយដុល្លារពិតប្រភេទក្រដាសប្រាក់ ១០០ ដុល្លារ ចំនួន ២០សន្លឹក ដែលគេចងដាក់នៅខាងក្រៅលុយក្លែងក្លាយ ហើយក្រដាសប្រាក់ ១ដុល្លារ ពិតចំនួន ៦៨០ សន្លឹកដែលគេចងដាក់ខាងក្នុងជាមួយនឹងក្រដាសប្រាក់ក្លែងក្លាយដែលជាប្រភេទលុយដុល្លារខ្មោចសំរាប់សែន មានចំនួន១១២ សន្លឹក។ ក្រៅពីនេះក៏មានលុយចិន លុយម៉ាឡេស៊ី និង លុយថៃបន្តិចបន្តួចផងដែរ ព្រមទាំងមាន Poster ចំនួន៤ ទូរស័ព្ទដៃចំនួន ៦គ្រឿង Laptop ១គ្រឿង និង សំភារៈមួយចំនួនទៀត។
បច្ចុប្បន្នសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកំពុងរៀបចំកសាងសំណុំរឿងដើម្បី បញ្ជូនខ្លួនជនទាំង៣នាក់ ព្រមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត៕
ចុចមើលបន្ត: www. kpt – News.com
