គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:32 PM
​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ ក្នុង​ពេល​ដែល​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​ ១២៥​ ពណ៌​ខ្មៅ​ ហើយ​ត្រូវ​រថយន្ត​ហ្វ័​ត​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​បើក​បុក​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​ ២២​ នឹង​ ០០​ នាទី​យប់​ថ្ងៃ​ទី​ ០៥​ ខែមិថុនា​ ឆ្នាំ​ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​ ១៩​ កែង​ផ្លូវ​លេខ​ ១៧២​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​។​
​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​ ១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AQ​ 3623​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ ១៧២​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​ជិះ​មក​ដល់​ចំណុច​កែង​ផ្លូវ​លេខ​១៩​ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​របស់​ជនជាតិ​ចិន​មួយ​គ្រឿង​ម៉ាក​ហ្វ័​ត​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2W​ 6404​ដែល​កំពុង​បើក​តាម​បណ្តោយ​ផ្លូវ​ ១៩​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​ជ្រុល​បុក​ចំ​ម៉ូតូ​ពេញទំហឹង​តែ​ម្តង​ បណ្តាល​ឲ្យ​ម្ចាស​ម៉ូតូ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ធ្ងរ​ ចំណែក​ម៉ូតូ​ត្រូវ​រង​ការ​ខូចខាត​ស្ទើ​ទាំងស្រុង​ ។​

​ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ក្រោយ​ពី​កើតហេតុ​រថយន្ត​បង្ក​នឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ នឹង​អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយសារ​ម្ចាស់​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក​ ហើយ​មក​ដល់​ផ្លូវកែង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​ចំ​ម៉ូតូ​ពេញទំហឹង​តែ​ម្តង​ទៅ​ ៕​ជោគជ័យ



ប្រភពពី៖ ABC+

0 comments:

Post a Comment