គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:12 PM
ខេត្ដកំពត​ ៖​ មន្ដ្រី​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ មិន​មាន​យន្ដហោះ​ណាមួយ​ធ្លាក់​នោះ​ ទេ​នា​ព្រឹក​ម្សិលមិញ​នេះ​ ។​ យន្ដហោះ​ ធុន​តូច​នោះ​ជា​របស់​កងទ័ពអាកាស​ បាន​បើក​ឆ្វែល​តាម​ទំនប់​វា​រី​អគ្គិសនី​ កំចាយ​ទឹកឈូ​ហើយ​គ្រាន់តែ​បន្ទាបខ្លួន​ កៀកៗ​ព្រៃ​ប៉ុណ្ណោះ​មិនមែន​ធ្លាក់​នោះ​ទេ​។​​
​តាម​ប្រភព​ព័ត៌មាន​នា​ព្រឹក​ម្សិល​ មិ​ញ​បាន​ផ្អើល​តៗ​គ្នា​ថា​យន្ដហោះ​ធុន​ តូច​មួយ​បាន​ធ្លាក់​នៅ​ក្នុងភូមិ​ស្នំ​ប្រាំពីរ​ ឃុំ​មា​ក់​ប្រាំង​ ស្រុក​ទឹកឈូ​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​វា​រី​ អគ្គិសនី​កំចាយ​ទឹកឈូ​បានឱ្យ​ដឹង​ថា​ ពួក​ គាត់​ឃើញ​យន្ដហោះ​ប្រភេទ​ស្លាប​កាត់​ បាន​ហោះ​បន្ទាបខ្លួន​លើ​ខ្នង​ទំនប់​ និង​លើ​ ផ្ទៃ​ទឹក​ហើយ​ធ្វើ​ដំណើរ​តាម​ខ្សែ​ខ្នង​ទំនប់​តម្រង់​ទៅ​ភ្នំ​ធំ​មួយ​ដែល​មើលទៅ​ឃើញ​ទាប​ទៅៗ​រួច​ហើយ​ក៏​បាំង​ភ្នំ​បាត់​តែ​ម្ដង​។​ ប្រជាពលរដ្ឋ​ឡើង​កាប់​អុស​ និង​អ្នក​ភូមិ​ មើលឃើញ​ដូច្នេះ​ក៏​ស្មានថា​យន្ដហោះ​ នោះ​ធ្លាក់​ ។​
​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ យន្ដ​ ហោះ​តូច​នេះ​ជា​ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ប៉ុណ្ណោះ​ហើយ​វា​តម្រង់​ទៅ​ទិស​ខេត្ដ​ ព្រះ​សីហ​នុ​ហើយ​ចូល​ទៅ​ចត​នៅ​ព្រ​លាន​យន្ដហោះ​កងកេង​ដោយ​សុ​វត្ថ​ភាព​។​ ព្រឹក​មិ​ញ​នេះ​យន្ដហោះ​បាន​បើក​ឆាប​ ឆែ​ល​នៅ​ម្ដុំ​វា​រី​អគ្គិសនី​កំចាយ​ទឹកឈូ​ គឺ​ ជា​លំ​ហាត់​សមយុទ្ធ​របស់​ទ័ពអាកាស​ ដែល​ធ្វើ​ឡើង​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣​ ដល់ទី​៧​ ខែមិថុនា​ ឆ្នាំ​ ២០១៣​នេះ​ ។​ លំ​ហាត់​សមយុទ្ធ​ផ្នែក​អាកាស​នេះ​ធ្វើ​ ឡើង​មាន​កម្ពុជា​-​ថៃ​-​ម៉ា​ឡេ​ស៊ី​ និង​អា​មេ​រិ​ក​ ហើយ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​ ២០១៣​នេះ​ ជា​ថ្ងៃ​សមយុទ្ធ​ទី​២​ហើយ​ ។​
​តាម​គម្រោង​ស្ថានទូត​អា​មេ​រិ​ក​ គ្រោង​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ជាមួយ​កង​ ទ័ព​កម្ពុជា​ស្ដី​ពី​ការ​ទម្លាក់​ទំនិញ​ពីលើ​យន្ដហោះ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ ខែមិថុនា​ នៅ​ទីរួមខេត្ដ​កំពង់ស្ពឺ​ ។​ ក្នុង​ការ​ធ្វើ​សមយុទ្ធ​នេះ​នឹង​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​អា​មេ​រិ​ក​និង​ថ្នាក់​ដឹក​ នាំ​កង​យោធពល​ខេ​មរ​ភូមិ​ព្រមទាំង​ អាជ្ញាធរ​ដែនដី​ជា​ច្រើន​រូប​ទៀត​ ៕
ប្រភពព័ត៌មានពី៖ នគវត្ត

0 comments:

Post a Comment