ក្រុមមន្ត្រីសាលាក្រុងភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៏ទី ៦ មិថុនា នេះ បានចុះត្រួតពិនិត្យឯកសារនានា របស់ប្រជាពលរដ្ឋសហគមន៏បឹងកក់ ដើម្បីឈានទៅធ្វើការដោះស្រាយបញ្ហាដីធ្លីដ៏ចម្រូងចម្រាស និង រ៉ាំរ៉ៃ របស់សហគមន៏ ដែលនៅក្បែរសាលាក្រុងមួយនេះ ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា មន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញ បានចុះទៅស្រង់ស្ថិតិ និង រូបថត ប្រជាពលរដ្ឋនៅតំបន់បឹងកក់ម្ដងមួយគ្រួសារៗ ដើម្បីដាក់ជូនលោក អភិបាល ពិនិត្យ និង សម្រេច ។
លោក ប៉ា សុជាតិវង្ស ចៅហ្វាយក្រុងដែលទើបតែងតាំងថ្មី បានសន្យាថា នឹងធ្វើការដោះស្រាយរាល់វិបត្តិនានា ដែលបន្សល់ទុកពីចៅហ្វាយក្រុងអាណត្តិមុន ។ កាលពីសប្ដាហ៏កន្លងទៅក្រុមអ្នកភូមិដែលមានវិបត្តិដីធ្លី បានលើកគ្នាមកប្រមូលផ្ដុំនៅខាងមុខសាលាក្រុង ដើម្បីឲ្យលោកចៅហ្វាយក្រុង បញ្ជាក់ពីការសន្យានោះ ប៉ុន្តែត្រូវបានបង្ក្រាប ដោយឡានទឹកចំនួន៣គ្រឿង ៕
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment