គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:05 AM

ភ្នំពេញ​ ៖ មនុស្ស​ប្រុស​ស្រី​៤នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ ​ខ​ណៈដែល​ពួក​គេ​បាន​បើក​រថ​យន្ត​មួយ​គ្រឿង​ម៉ា​ក​ឡិច​ស៊ីស​RX300​ ​ដេញ​បុក​ម៉ូ​តូ​១គ្រឿង​ បានជ្រុល​ទៅ​បុក​រថ​យន្ត​ដឹក​សំរាម​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​ ស្របពេលនោះក៏​មាន​រថ​យន្ត​១គ្រឿង​ទៀត​ដែល​បើក​តាម​ក្រោយ​ ​ចាប់​ហ្វ្រោំ​ង​មិន​ទាន់​មក​បុក​ពី​ក្រោយ​បន្ថែម​ ​បណ្ដាល​ឲ្យ​រថ​យន្ត​ខូច​ខាត​យ៉ាងដំណំ ។​
ករណី​គ្រោះ​ថ្នាក់​ចរាចរ​ខាង​លើ​នេះ​ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង៥៥នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​​ឧស​ភា​ ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ហាង​លក់​សំ​លៀ​ក​បំ​ពាក់​យីហោ​ ​ហុង​កុង​ ​តាម​ប​ណ្ដោ​យ​ផ្លូវ​កម្ពុ​ជា​ក្រោម​ ​ក្នុង​សង្កាត់​​មិត្តភាព​ ​ខណ្ឌ​៧មក​រា​ ​។
តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ ​បាន​ឲ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​គេ​ឃើញ​រថ​យន្ត​បង្ក​ម៉ា​ក​ឡិច​ស៊ីស​RX300​ ​ព​ណ៌​ស​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-0483 បើក​បរ​ដោយ​បុរស​ម្នាក់​និង​អ្នក​រួម​ដំណើរ​៣នាក់​ទៀត​សុទ្ធតែ​ស្រី​ ​​តាម​ប​ណ្ដោ​យ​ផ្លូវ​កម្ពុ​ជា​ក្រោម​ ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​  ​ដេញ​បុក​ម៉ូ​តូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ ​ហើយ​មិន​ដឹង​ថា​មាន​រឿង​អ្វី​នោះ​ទេ​ ​លុះ​បើក​ដេញ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​និង​រថ​យន្ត​ដឹក​សំរាម​​របស់​ក្រុម​ហ៊ុន​ស៊ីន​ទ្រី ពី​ក្រោយ​ពេញ​ទំហឹង​ ​ខ​ណៈ​នោះ​ស្រាប់តែ​មាន​រថ​យន្ត​មួយ​គ្រឿង​ទៀត​ម៉ា​ក​កាម​រី​​បា​ឡែ​ន​​ ​គ្មាន​ស្លាក​លេខ​ ​ដែល​បើក​តាម​ក្រោយ​មក​បុក​ពី​ក្រោយ​រថ​យន្ត​បង្ក​បន្ថែម​ ​ធ្វើ​ឲ្យ​បុរស​ដែល​បើក​រថ​យន្ត​បង្ក​រង​របួស​ធ្ងន់​ ​ហើយ​ត្រូវ​បាន​ដឹក​តាម​រថ​យន្ត​សា​មុ​យ​យក​ទៅ​ស​ង្គ្រោះ​នៅ​ម​ន្ទី​ពេទ្យ​កាល​មែ​តភ្លា​មៗ​ ​រី​ឯ​នារី​៣នាក់​ដែល​រួម​ដំណើរ​ជាមួយតរបួស​ស្រា​ល​។​
ក្រោយ​កើត​ហេតុ​គេ​ឃើញ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ១គ្រឿង​ម៉ាកមី​អូ​ ​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ ​ហើយ​បាន​អះអាង​ថា ​ជា​សង្សារ​របស់​នារី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​រថ​យន្ត​បង្ក​ ​ហើយ​បាន​និយាយ​សំ​ឡុ​ត​និង​គំ​រោម​អ្នក​កាសែត​ ​កុំ​ឲ្យ​ថត​រូប​ស្រី​ស្នេហ៍​របស់​ខ្លួន​ ​និង​រក​រឿង​វាយ​អ្នក​កាសែត​ថែម​ទៀត​ផង​ និង ​បាន​និយាយ​ទៀត​ថា ​ខ្លួន​មាន​បង​ប្អូន​ជា​អ្នក​ច្បាប់​ ​បើក​នៅ​តែ​ថត​គេ​និង​ហៅ​បង​ប្អូន​របស់​គេ​មក​ចាត់​ការ​ពួក​អ្នក​កាសែត​ទាំង​អស់​នេះ​។​
​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ដែរ ​សមត្ថ​កិច្ច​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ដែល​អះអាង​ថា​ខ្លួន​មាន​បង​ប្អូន​ជា​អ្នក​ច្បាប់​ និង​គំ​រោម​អ្នក​កាសែត​នោះ​នាំមកអធិការដ្ឋាន​នគរបាលខណ្ឌ៧មករាដើម្បីសួរនាំ និងធ្វើកំណត់ហេតុ ​។​ចំណែក​​រថ​យន្ត​ទាំង​៣គ្រឿង​ត្រូវ​នគរបាល​ចរាចរ​ជើងគោ​ក​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​ ដើម្បី​ដោះ​ស្រាយ​តាម​ក្រោ​យ​ ៕​
___________
ប្រភព ពី cambodiapage.info

0 comments:

Post a Comment