រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់សោភាម្នាក់ បានសម្រេចចិត្តគិតខ្លី លេបថ្នាំងងុយដេកអស់ជាច្រើនគ្រាប់ក្នុងបំណងផ្តាច់ជីវិតខ្លួនឯង បន្ទាប់មកក៏បានដើរមកដួលសន្លប់នៅមុខស្ថានីយប្រេងឥន្ធនៈតូតាល់ នៅតាមផ្លូវលេខ២០០៤កែងផ្លូវឌួងងៀប ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរូបស្រស់សោភាដែលបានលេបថ្នាំសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ស្រស់ វិជនី អាយុ១៩ឆ្នាំ រស់នៅម្តុំវត្តអង្គតាមិញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានអាជីពជាអ្នកដើរបង្ហាញម៉ូតផងដែរ។
បើតាមការរៀបរាប់របស់នារីរងគ្រោះបានឱ្យដឹងថា មូលហតុដែលធ្វើឲ្យសម្រេចចិត្តបែបនេះក៏ព្រោះតែខឹងម្តាយជេរស្តីពីរឿង ដើរលេងជាមួយមិត្តប្រុសជារៀងរាល់ថ្ងៃ និងបានបង្ខំឱ្យនាងឈប់ទាក់ទងជាមួយសង្សាររបស់ខ្លួន ។ ដោយសារបែបនេះហើយ នាងបានណាត់ជួបជាមួយមិត្តប្រុសនៅកន្លែងកើតហេតុដើម្បីសុំបែកគ្នា ។ ខណៈពេលនិយាយគ្នាជាមួយមិត្តប្រុសនោះ គឺមិនចុះសម្រុងគ្នាទេ ធ្វើឱ្យនាងកាន់តែពិបាកចិត្តខ្លាំងឡើង ។ ក្នុងស្ថានភាពបែបនោះ នាងសម្រេចចិត្តដើរទៅទិញថ្នាំងងុយដេកចំនួន៣០គ្រាប់ ហើយលេបប៉ងសម្លាប់ខ្លួន ព្រោះគិតថា នាងគ្មានអ្នកណាម្នាក់យល់ចិត្តឡើយ ។ បន្ទាប់ពីលេបថ្នាំរួចនាងដើរតាមផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិច ដល់មុខស្ថានីយប្រេងឥន្ធនៈនាងងងឹតមុខដួលដេតសន្លប់តែម្តង ។
បន្ទាប់ពីកើតហេតុ នារីរងគ្រោះខាងលើ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ៕
__________________________ប្រភព ពីwww.cambodiapage.info

0 comments:
Post a Comment