គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:30 AM

ភ្នំពេញៈ អតីត​បុគ្គលិក​ក្រុមហ៊ុន អឹម​ហ្វូន ដែល​ក្ស័យធន​ជិត​១០០​នាក់​បាន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​សារ​ជា​ថ្មី​ម្តង​ ទៀត​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ​ទៀត ​នៅ​​មុខ​ការិយា​ល័យ​កណ្តាល​​ក្រុមហ៊ុន ដើម្បី​ទាមទារ​សំណង​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​សំណង​ផ្សេងៗ ដែល​ក្រុមហ៊ុន​ជំពាក់​បុគ្គលិក មិន​ទាន់​បាន​ដោះស្រាយ។
អតីត​បុគ្គលិក​ក្រុមហ៊ុន អឹម​ហ្វូន និង ជា​តំណាង​ពី​សហភាព​ការងារ​កម្ពុជា (CLC) បាន​ឲ្យ​ដឹង​ថា បុគ្គលិក​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ឲ្យ​សារធារណជន​បាន​ដឹង​ថា ពួក​គេ​ពិត​ជា​ត្រូវ​ការ​ប្រាក់​សំណង​ជា​ចាំ​បាច់​សម្រាប់​ដោះស្រាយ​ការ​ ចំណាយ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​។
ពួកគេ​បាន​ឲ្យ​ដឹង​ថា​៖ «យើង​នឹង​បន្ត​ទាមទារ​រហូត​ដល់​ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ត្រូវ​បាន​ផ្តល់​ ឲ្យ។ នៅ​ថ្ងៃ​ស្អែក​និង​ថ្ងៃ​បន្ទាប់​នឹង​មាន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន ព្រោះ​មាន​អ្នក​មក​ពី​តាម​ខេត្ត​នានា​ជា​ច្រើន​ទៀត»។
បើ​តាម​លោក ញឹម វណ្ណៈ អតីត​បុគ្គលិក​ក្រុមហ៊ុន អឹម​ហ្វូន និង ជា​តំណាង​ពី​សហភាព​ការងារ​កម្ពុជា (CLC) ចំនួន​បុគ្គលិក​ត្រូវ​ទទួល​សំណង​ពី​ក្រុមហ៊ុន​មាន​ចំនួន ១០៩២ នាក់ ដែល​គិត​ជា​ទឹក​ប្រាក់​សរុប​ក្រុមហ៊ុន​ត្រូវ​សង​មាន​ប្រមាណ ៤,៤ លាន​ដុល្លារ។
____________________

ប្រភព ពី ភ្នំពេញ ប៉ុស្តិ៍

0 comments:

Post a Comment