រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានថៅកែក្រុមហ៊ុនចាប់ខ្លួនឲ្យសមត្ថកិច្ច បន្ទាប់ពីចោរខាងលើលួចកុំព្យូទ័រមួយគ្រឿង បានសម្រេច។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង១៧ល្ងាច ថ្ងៃទី១៨ ខែឧសភា នៅចំណុចផ្ទះលេខ២២៨ លើកំណាត់ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនេះដោយសារតែជនសង្ស័យម្នាក់នេះ បានលួចយកកុំព្យូទ័រ យួរដៃ ១គ្រឿង ពីក្នុងក្រុមហ៊ុន លក់ថ្នាំបាញ់សម្លាប់សត្វល្អិត កាលពីថ្ងៃទី១៥ ខែឧសភា ទៅបាត់ស្រមោល ខណៈដែលរូបគេចេញទៅមើលថ្នាំ នៅក្នុងឃ្លាំងស្តុក រហូតមកដល់ថ្ងៃទី១៨ ទើបត្រូវចាប់ខ្លួន និងដកហូតបានកុមព្យូទ័រយួរដៃនោះមកវិញ។
ប្រភពដដែលបន្តថា ជនសង្ស័យថាឈ្មោះ អ៊ិត សុស្យរិទ្ធិ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៦៧E ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ជនរងគ្រោះឈ្មោះ អ៊ីចាន់រំដួល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាប្រធានក្រុមហ៊ុនស្នាក់ភូមិសង្កាត់ខាងលើ៕
ប្រភព http://ann.com.kh/


0 comments:
Post a Comment