ខេត្ដកំពង់ចាម ៖ គូស្នេហ៍១គូបានជិះ ម៉ូតូមកពីដើរលេងនៅផ្សាររាត្រីហើយ បានមកប្ដឹងសមត្ថកិច្ចថា ត្រូវចោរភ្ជង់ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៣ របស់ខ្លួនទៅបាត់ ពេលដែល ពួកគេជិះមកដល់ចំណុចមាត់ច្រករបង សាលាគរុកោសល្យភូមិភាគ ជាកន្លែង ដែលពួកគេស្នាក់នៅរៀនសូត្រ ។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ នៅមុខមាត់ច្រក របងចូលសាលាគរុកោសល្យភូមិភាគ ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុង- ខេត្ដកំពង់ចាម ។
អធិការរងនគរបាលក្រុងកំពង់ចាម លោកហង្ស វណ្ណចន បានឱ្យដឹងថា ជនរង គ្រោះដែលមកប្ដឹងសមត្ថកិច្ចនគរបាល ថាត្រូវចោរប្លន់យកម៉ូតូមានឈ្មោះឃឹម សារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាគរុសិស្ស សាលាគរុកោសល្យភូមិភាគខេត្ដកំពង់ ចាម មានទីលំនៅភូមិត្រាច់ជុំ ឃុំសំព្រូច ស្រុកស្ទោង ខេត្ដកំពង់ធំ ។ ចំណែកមិត្ដ ស្រីរបស់គេដែលរួមដំណើរជាមួយមិន ត្រូវបានស្គាល់ឈ្មោះនោះទេ ។
តាមការរៀបរាប់ពីជនរងគ្រោះបាន ឱ្យដឹងថា ពួកគេត្រូវជនសង្ស័យមានគ្នា ២នាក់ ភេទប្រុស អាយុជាង៣០ឆ្នាំ ប្រើ ប្រាស់អាវុធខ្លីបាញ់គំរាមប្លន់យកម៉ូតូពី គេ រួចជនសង្ស័យបានជិះម៉ូតូឡើងមក ផ្លូវជាតិលេខ៧ចាស់គេចខ្លួនបាត់ ។ ចំពោះមធ្យោបាយរបស់ជនសង្ស័យ គឺ ជិះម៉ូតូម៉ាកវ៉េវ វៀតណាម ពណ៌ក្រហម ។ អំពើប្លន់នេះបានកើតឡើងខណៈដែលគេ ឌុបមិត្ដស្រីមកពីដើរលេងនៅផ្សាររាត្រី ។
ប្រភពព័ត៌មានមួយទៀតបានឱ្យដឹង ថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅកន្លែងកើតហេតុគ្មានសាក្សីណាឮសូរ សំឡេងបាញ់កាំភ្លើងនោះទេ ហើយនៅ កន្លែងកើតហេតុក៏មិនមានសំបកកាទុស បន្សល់ទុកនោះដែរ ។ ចំពោះការដើរលេង របស់គរុសិស្សទាំង២នាក់ខាងលើនេះត្រូវ បានដឹងថា ខុសនឹងវិន័យសាលា ពីព្រោះ សាលាមិនអនុញ្ញាតឱ្យដើរលេងពេល យប់នោះឡើយ ។
ប៉ុន្ដែទោះជាយ៉ាងណា ករណីនេះសមត្ថ កិច្ចជំនាញនគរបាលកំពុងស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំដើម្បីកំណត់មុខ សញ្ញាឈានទៅរកការចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់៕
ប្រភព ពី http://www.cambodiapage.info/


0 comments:
Post a Comment