ភ្នំពេញ៖នារីជាកម្មការិនីរោងចក្រម្នាក់បានលេបថ្នាំប៉ារ៉ាអស់១៧គ្រាប់ប៉ងសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ នៅផ្ទះជួលមួយស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នារីរងគ្រោះដែលលេបថ្នាំប៉ងសម្លាប់ខ្លួននោះមានឈ្មោះវ៉ន សុខលី អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិបាកំពុងបាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញឃើញជនរងគ្រោះបានដើរចេញចូលក្នុងភូមិ ដោយគេឃើញដើរទៅដល់ថ្នល់រួចដើរចូលមកវិញហើយក៏ឃើញឈរជួបគ្នាជាមួយអ្នកភូមិតែគេមិនដឹងថាគេនិយាយគ្នារឿងស្អីនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានការភ្ញាក់ផ្អើលថាមានអ្នកលេបថ្នាំ។
ប្រភពពីអ្នកភូមិខ្លះក៏បានលួចប្រាប់ថា កាលពីរសៀលគេឃើញឪពុកម្តាយនារីរងគ្រោះនោះមកលេង២ថ្ងៃ ហើយនៅពេលម៉ោងប្រហែលជា៥ល្ងាចថ្ងៃកើតហេតុឪពុកម្តាយត្រឡប់ទៅផ្ទះវិញ។ បើតាមការអះអាងឲ្យដឹងពីអ្នកភូមិខ្លះបានឲ្យដឹងថា ទំនងជានារីរងគ្រោះត្រូវឪពុកម្តាយបង្ខំឲ្យរៀបការ ហើយសង្ស័យថានារីរងគ្រោះអាចមានគូស្នេហ៏ដែលមិនអាចធ្វើឲ្យគេក្បត់ចិត្តបាន ហេតុដូច្នេះមានតែម្យ៉ាងគឺលេបថ្នាំគំរាមឪពុកម្តាយ។
ស្ត្រីវ័យចំណាស់ម្នាក់ក៏បានឲ្យដឹងដែរថា នារីរងគ្រោះបានលេបថ្នាំប៉ារ៉ាអស់២បន្ទះស្មើ និង១៧គ្រាប់នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ហើយម្ចាស់ផ្ទះជួលក៏មិននៅផ្ទះទេតែសំណាងអ្នកជួលបន្ទប់ជិតខាងឃើញក៏ផ្អើលឆោឡោតែម្តងទៅ ក៏នាំគ្នាជួយគ្រានាំចេញមកក្រៅដេកលើប៉ៅអ៊ីហើយនាំយកក្រូចឆ្មាបញ្ច្រក់មាត់ឲ្យក្អួតទើបដឹងខ្លួន តែនិយាយមិនរួច។ ក្រោយមកគេក៏នាំគ្នាហៅឡានពេទ្យដឹកបន្តទៅជួយសង្គ្រោះបាត់ទៅ។

ដោយឡែកសមត្ថកិច្ចមូលដ្ឋានមិនអាចបញ្ជាក់ឲ្យដឹងពីមូលហេតុបាននៅឡើយទេពីព្រោះនារីរងគ្រោះនិយាយមិនទាន់រួច៕
- See more at: http://www.cambodiapage.info/kh/?p=134#sthash.zUbDuYPf.dpuf

.jpg)
0 comments:
Post a Comment