គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:09 PM
ភ្នំពេញ​ ៖​ បុរស​ពីរ​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ នឹង​ម្នាក់​ទៀត​រង​របួសស្រាល​ ក្នុង​ខណៈ​ ពួក​គេ​បាន​រួម​ដំណើរ​ជាមួយ​គ្នា​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ ដោយ​អ្នកបើកបរ​បាន​បើក​យ៉ាង​លឿន​តាម​ បណ្តោយ​ផ្លូវជាតិ​លេខ​ ១​ ហើយ​ជ្រុល​បុក​បង្គោល​ភ្លើង​នៅ​ជិត​ស្តុ​ប​ច្បារ​អំពៅ​បាក់​អស់​មួយ​ដើម​ កាលពី​វេលា​ម៉ោង​ ២៤​ នឹង​ ៣០​ នាទី​យប់​ថ្ងៃ​ទី​ ២១​ ខែឧសភា​ឆ្នាំ​ ២០១៣​ នៅ​ចំណុច​ភូមិ​ដើម​អម្ពិល​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌមានជ័យ​ ។​
​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​បុរស​បី​នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M​ 9980​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​គឺ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ​ ដោយ​ពួក​គេ​បាន​បើករថយន្ត​ យ៉ាង​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ទំនងជា​ពួក​គេ​ងងុយដេក​ខ្លាំង​ពេក​ ក៏​បណ្តាល​ឲ្យ​រេ​ចង្កូតរថយន្ត​ទៅ​បុក​បង្គោល​ថ្ម​ដាក់​ខ្សែភ្លើង​ពេញទំហឹង​តែ​ម្តង​ ។​ ប្រភព​ដដែល​បាន​បន្ត​ថា​ ក្នុង​ហេតុការណ៍​រថយន្ត​បង្កហេតុ​ត្រូវ​បង្គោល​ភ្លើង​បាក់​រលំ​សង្កត់ពីលើ​ បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ត​បី​នាក់​ មាន​ពីរ​នាក់​រង​របួស​ធ្ងន់ធ្ងរ​ នឹង​ម្នាក់​ទៀត​រង​របួសស្រាល​ ចំណែក​រថយន្ត​ត្រូវ​រង​ការ​ខូ​ត​ខាត​ទាំងស្រុង​តែ​ម្តង​។​


ប្រភព ពី http://abcnonstop.net/


0 comments:

Post a Comment