ភ្នំពេញៈ បន្ទាប់ពីកូរ៉េប្រតិកម្មធ្ងន់ៗកាលពីប៉ុន្មានខែមុន រឿងខ្មែរពូកែចម្លងបទចម្រៀងពីគេនោះ ពេលនេះវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រតិកម្ម និងគ្រោងប្តឹងខ្មែរថែមទៀតផង ។
ប្រតិកម្មនេះបានលេចឡើងលើវិបសាយរបស់វៀតណាមមួយ និងត្រូវបានអ្នកលេង Facebook ចែកចាយជាបន្តៗគ្នា។ តាមរយៈខ្លឹមសារដែលមានលើវិបសាយ vn.thegioisao បានឲ្យដឹងថា តារាចម្រៀងរបស់ប្រទេសនេះ កំពុងតែធ្វើការតវ៉ាតាមប្រព័ន្ធអ៊ីនធឺណិត Yahoo វៀតណាមយ៉ាងគគ្រឹកគគ្រេង ដែលក្នុងនោះពួកគេនិយាយថា ពួកគេជាជនរងគ្រោះក្នុងការលួចចម្លងកម្មសិទ្ធិបញ្ញាបទចំរៀង ។
តាមវិបសាយវៀតណាមនេះ ប្រតិកម្មរបស់តារាចម្រៀងវៀតណាម បានវាយប្រហារចំៗទៅលើតារាចម្រៀងខ្មែរមួយចំនួនដូចជា កញ្ញា មាស សុខសោភា លោក ឆន សុវណ្ណារាជ កញ្ញា ទេព បូព្រឹក្ស ថាជាតារាដែលបានលួចយកបទចម្រៀងល្បីៗរបស់ពួកគេមកប្រែជាភាសាខ្មែរហើយច្រៀងតាម ។
ធ្ងន់ធ្ងរជាងនេះទៀត ពួកគេបាននិយាយទៀតថា លោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងរបស់កម្ពុជានោះ ក៏ស្ថិតក្នុងចំណោមតារាខ្មែរដែលបានលួចបទចម្រៀងរបស់ពួកគេដែរ ក្នុងនោះ គឺបទចម្រៀងល្បីមួយបទរបស់ Nguyen Hong Thuan មានចំណងជើងថា៖ “Thousand times carved your name” ត្រូវបានបកមកច្រៀងដោយលោក ព្រាប សុវត្ថិ មានចំណងជើងថា៖ “សងនាទីផ្អែមល្ហែមដល់បងវិញ”។
ក្រោយពីសារព័ត៌មានក្នុងផ្សាយថារឿងខ្មែរពូកែចម្លងបទចម្រៀងពីគេ ខណៈនោះ និយមលេងហ្វេសប៊ុក មានអ្នកចូលអាននិងLike ទៅលើនោះរហូតដល់រាប់ពាន់នាក់ ។ ចំណែកអ្នក Share វិញគឺរាប់រយនាក់ ។ ក្នុងនោះក៏មានអ្នករិះគន់យ៉ាងចាស់ដៃច្រើន ណាស់ ។
អ្នករិះគន់កំពុងតែវ៉ៃសន្ធប់មិនដកដៃ ហើយក្លាយជារឿងក្ដៅគគុក លោក វ៉ានឡៃ បានបញ្ចេញមតិថា «ល្មមដល់ពេលហើយអស់លោកអើយ កុំដឹងតែពីចង់បានលុយពេក ហើយ សូមមេត្តាទុកកិត្តិយសឲ្យជាតិផង» ។
អ្នករិះគន់កំពុងតែវ៉ៃសន្ធប់មិនដកដៃ ហើយក្លាយជារឿងក្ដៅគគុក លោក វ៉ានឡៃ បានបញ្ចេញមតិថា «ល្មមដល់ពេលហើយអស់លោកអើយ កុំដឹងតែពីចង់បានលុយពេក ហើយ សូមមេត្តាទុកកិត្តិយសឲ្យជាតិផង» ។
ប្រភព ពី http://abcnonstop.net/


0 comments:
Post a Comment