ភ្នំពេញ៖រថយន្តដឹកដីបុកគ្នាជាមួយរថយន្តតួរីស១២កៅអីលាន់សូរដូចរន្ទះនិងខ្ទាតទៅប៉ះអ្នកជិះកង់មួយទៀតដែលកំពុងជិះនៅលើផ្លូវបណ្ឌិតម៉ុងរិទ្ធីលេខ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បណ្តាលឲ្យរងរបួសបាក់ដៃឆ្វេងកាលពីវេលាម៉ោង៦និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកដី ពាក់ស្លាកលេខភ្នំពេញ 3A 8319 បានបើកតាមបណ្តោយផ្លូវកើតហេតុខាងលើពីទិសលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏រេចង្កូតបុកជារថយន្តតួរីស១២អី ពណ៌ស ពាក់ស្លាកលេខ 2U 1901 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យរថយន្តដឹកដីខ្ទាតប៉ះបុរសម្នាក់កំពុងជិះកង់បណ្តាលឲ្យបាក់ដៃឆ្វេងម្ខាងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកអ្នកបើកបររថយន្តទាំងពីរមិនមាននរណាម្នាក់រងរបួសឡើយ។


0 comments:
Post a Comment