គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:53 AM
ភ្នំពេញ​៖ បើតាម​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន និង​ការអះអាង​ពី​ប្រជាពលរដ្ឋ​ករណី​អគ្គិភ័យ​ឆេះ​នៅ​ទួល​សង្កែ​ដែល​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​បុគ្គលិក​នៅ​មន្ទីរពេទ្យ​ជប៉ុន​ស្លាប់​នោះ​គឺជា​ការ​ការធ្វើអត្តឃាត​ដុត​សម្លាប់​ខ្លួនឯង​។​
​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​កាលពី​មួយខែ​មុន​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ហើយ​នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​ ២១​ ឧសភា ​នេះ​បុរស​ជា​ប្តី​បាន​ដេញ​ប្រពន្ធ​ចេញពីផ្ទះ​និង​បាន​ផឹកស្រា​ស្រវឹង​រួច​ក៏​យក​ខ្សែលួស​មក​ចង​ទ្វារ​ហើយក៏​បាន​បង្ករ​ជា​អគ្គិភ័យ​ដុត​សម្លាប់ខ្លួន​តែម្តង​។​
​គួររំលឹកថា​ជនរងគ្រោះ​ឈ្មោះ​យ៉ាំង​វិចិត្រ​អាយុ​៣៥​ឆ្នាំ​ជា​បុគ្គលិក​មន្ទីរពេទ្យ​ជប៉ុន​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅក្នុង​ផ្ទះជួល​។​រីឯ​ប្រពន្ធ​ឈ្មោះ​សរ​វ៉ាន់​នី​អាយុ  ​៣៤​   ឆ្នាំមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​និង​មាន​កូនតូច​ម្នាក់ទៀត​៕ ដោយ​ សំអាត​





ប្រភព ពី http://abcnonstop.net/

0 comments:

Post a Comment