ភាពប្រឈមមុខដាក់គ្នារវាងសែរាជវង្សនិងអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតានតឹងយ៉ាងខ្លាំង ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបង្ខំឲ្យមន្ត្រីព្រះបរមរាជវាំង ប្រកាសព្រះរាជទ្រព្យសម្បត្តិ និងបំណុល។ ក៏ប៉ុន្តែមានសែរាជវង្សខ្លះជំទាស់ទៅនឹងបទបញ្ជានេះ ហើយចោទទៅមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយវិញថា ជាឧបករណ៍របស់គណបក្សប្រជាជន និងរដ្ឋាភិបាល មានចេតនាកុងកាច់ខាងនយោបាយ។
អង្គភាពប្រឆាំងអំពើពុករលួយបានផ្ញើលិខិតមួយច្បាប់ទៅព្រះបរមរាជវាំង នៅថ្ងៃទី២០ ឧសភា ព្រមានដាក់ទោសសែរាជវង្សមួយអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលព្រះអង្គមិនព្រមប្រកាសព្រះរាជទ្រព្យ និងបំណុលតាមការកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះអង្គមានបន្ទូលនៅថ្ងៃទី២១ ឧសភា បានបញ្ជាក់ថា មូលហេតុដែលព្រះអង្គមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺដោយសារព្រះអង្គចង់រក្សាស្ថាប័នព្រះបរមរាជវាំងឲ្យនៅឯករាជ្យ និងដោយសារស្រោមលិខិតដែលអង្គភាពប្រឆាំងអំពើពុករលួយផ្ញើទៅព្រះបរមរាជវាំងមានពណ៌ស មិនមានចារអត្តសញ្ញាណ ឬសញ្ញាសម្គាល់អង្គភាពប្រឆាំងអំពើពុករលួយ។ចុចអានបន្ត
តើអ្នកយល់យ៉ាងណា?

.jpg)
0 comments:
Post a Comment