កម្មករកម្មការិនីរោងចក្រស្បែកជើង ឈ្មោះ វីន ម៉េក (Win Mag Shoes) នៅខេត្តតាកែវ បានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ៣ នៅថ្ងៃទី២០ ឧសភា ដើម្បីទាមទារឲ្យថៅកែរោងចក្ររបស់ខ្លួនអនុវត្តលក្ខខណ្ឌជាង ១០ចំណុច ដែលកម្មករទាមទារ។
ក្រុមកម្មកររោងចក្រ វីន ម៉េក ស៊ូ ឬ វីន ម៉េក មានទីតាំងនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជាង ៦០០នាក់ នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា បានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ៣ ចាប់ពីម៉ោងជាង ៧ព្រឹក ដើម្បីទាមទារឲ្យថៅកែរោងចក្រនេះដោះស្រាយទំនាស់ការងារ។
ក្រុមកម្មករបានឲ្យដឹងថា វិវាទការងារនេះពួកគេបានទាមទារឲ្យថៅកែរោងចក្រអនុវត្តលក្ខខណ្ឌចំនួន ១២ចំណុច មានដូចជា៖ មិនត្រូវបញ្ឈប់កម្មការិនីពីការងារពេលមានផ្ទៃពោះ។ មិនត្រូវបង្ខំកម្មករឲ្យធ្វើការថែមម៉ោង និងមិនត្រូវបញ្ឈប់មនុស្សមានអាយុលើសពី ៣៥ឆ្នាំពីការងារជាដើម។ ប៉ុន្តែការទាមទារនេះ ថៅកែរោងចក្រគេចមិនជួបកម្មករទេ ទោះវិវាទបានអូសបន្លាយ ២សប្ដាហ៍មកហើយក្តី។
កម្មករ៖ «ទាមទារកុំឲ្យក្រុមហ៊ុនបញ្ឈប់កម្មករដោយគ្មានមូលហេតុ។ សុំឲ្យមានផ្ទៃពោះចូលធ្វើការវិញ។ បើថៅកែចិន ដឹងថាកម្មការិនីណាម្នាក់មានផ្ទៃពោះ ២ខែ គេបញ្ឈប់ពីការងារហើយ។ សុំកុំឲ្យកម្មករថែមម៉ោង ៨ រហូតសុំឲ្យកម្មករថែមម៉ោងតាមគោលការណ៍ស្ម័គ្រចិត្ត។ អត់មកធ្វើការថ្ងៃអាទិត្យ កាត់លុយ ហើយបើចង់ឈប់ថ្ងៃអាទិត្យ ទាល់តែសុំច្បាប់វាទៀត។ សុំឲ្យមានសហជីពនៅខាងក្រៅ។ គេគាបសង្កត់ឲ្យធ្វើការថ្ងៃអាទិត្យ បើយើងអត់មកធ្វើគេបញ្ឈប់ចោល។ គេឲ្យថែមម៉ោងដល់ម៉ោង ៨ ពេលយើងសុំចេញម៉ោង ៤ ឬ ៦អ៊ីចឹងគេអត់ឲ្យ និងពេលកម្មករឈឺសុំច្បាប់ចេញ ក៏គេមិនឲ្យចេញដែរ ទាល់តែសន្លប់បានឲ្យចេញ»។ចុចអានបន្ត
ប្រភព RFA

.jpg)
0 comments:
Post a Comment