គណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មលើកទី២ នៅព្រឹកថ្ងៃទី២០ ខែឧសភា នេះ នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានសមាជិកបក្សប្រឆាំងជាង ៥ពាន់នាក់ចូលរួម។
ការធ្វើបាតុកម្មនេះឡើង គឺដើម្បីតវ៉ា ទាមទារឲ្យមានការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទាមទារឲ្យ គ.ជ.ប អនុវត្តតាមអនុសាសន៍សង្គមស៊ីវិល និងតំណាងពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។
ក្រុមបាតុករថ្លែងការណ៍នៅទីលានប្រជាធិបតេយ្យរយៈពេលជាង ៣ម៉ោង ដើម្បីធ្វើការប្ដេជ្ញាចិត្តហែក្បួនមហាបាតុកម្ម។ ការហែក្បួនដែលមានសកម្មជនចូលរួមប្រមាណជាង ៥ពាន់នាក់ បានធ្វើដំណើរទម្លុះរនាំងសមត្ថកិច្ចពីទីលានប្រជាធិបតេយ្យកាត់តាមផ្លូវប៉ាស្ទ័រ រហូតមកដល់ទីស្នាក់ការសហភាពអឺរ៉ុប និងបន្តទៅកាន់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
មុនហែក្បួន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា បាតុកម្មនេះមានសន្ទុះខ្លាំងក្លាជាងពេលណាៗទាំងអស់។ លោកបន្តថា គណបក្សកាន់អំណាចត្រូវតែកែទម្រង់សមាសភាព គ.ជ.ប ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ចុចអានបន្ត

.jpg)
0 comments:
Post a Comment