ខេត្ដកំពង់ឆ្នាំង ៖ ស្ដ្រីម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំងនិងបុរសម្នាក់ទៀតបានរងរបួស ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរ ដោយក្រឡាប់រថយន្ដមួយដែលបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅលើកំណាត់ ផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា រថយន្ដដែលក្រឡាប់ធ្លាក់ស្រែនេះ ម៉ាកតូយ៉ូតាហ៊ីលុចវីហ្គោ ពណ៌ត្រីឆ្លូញ ពាក់ ស្លាកលេខភ្នំពេញ2M-1363 ។ នៅ មុនពេលកើតហេតុរថយន្ដខាងលើបាន បើកនៅលើផ្លូវលំក្រាលក្រួសក្រហម ។ លុះមកដល់កន្លែងកើតខណៈដែលកំពុង តែបើកលឿនក៏ស្រាប់តែកង់មុខរបស់ រថយន្ដក៏ត្រូវផ្ទុះបែកបណ្ដាលឱ្យក្រឡាប់ធ្លាក់ជាច្រើនត្រឡប់ចូលទៅក្នុងស្រែតែម្ដងបណ្ដាលឱ្យស្ដ្រីម្នាក់ដែលជិះរួមដំណើរក្នុងរថយន្ដនេះខ្ទាតចេញពីរថយន្ដមក ខាងក្រៅហើយត្រូវរថយន្ដក្រឡាប់ពីលើ ទៀតបណ្ដាលឱ្យរបួសធ្ងន់និងបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំងបានតែបន្ដិច ។ ចុចអានបន្ត
ប្រភព http://www.cambodiapage.info/
ប្រភព http://www.cambodiapage.info/


0 comments:
Post a Comment