គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:40 AM
ភ្នំពេញ: ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អ្នកចូលរួម​ប្រមាណ ៣.០០០​នាក់ បាន​ជួបជុំគ្នា កាលពី​ព្រឹក​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៣​នេះ ដើម្បី​ត្រៀម​ហែរ​ចេញទៅ​កាន់​គោលដៅ​ដែល​បានគ្រោង​ទុក ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​រារាំង​ការ​ដង្ហែ​ក្បួន​។ 
​ចំពោះ​បញ្ហា​ធ្វើបាតុកម្ម​អហិង្សា​របស់​គណបក្សប្រឆាំង ត្រូវបាន​យកមក​ពិភាក្សា​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ រួមទាំង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣​។​

​នៅក្នុង​កិច្ចប្រជុំ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​សមាជិក​នៃ​អង្គប្រជុំ​ថា កិច្ចប្រជុំ​គឺ​ដើម្បី​ពិភាក្សា​ស្តីពី​ការជូនដំណឹង​ធ្វើ​មហា​បាតុកម្មអហិង្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ដោយ​ធ្វើការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​តាមផ្លូវ​ប៉ាស្ទ័រ ឆ្ពោះទៅកាន់​ការិយាល័យ​តំណាង​របស់​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប ដើម្បី​ប្រគល់​ញត្តិ​។​ ចុចអានបន្ត




ប្រភព ពី http://ccknews.com/

0 comments:

Post a Comment