លទ្ធផលទាំងពីរថ្ងៃនៃការប្រកួតប្រដាល់អបអរសាទសមទ្ធិផលសម្ដេចតេជោ កាលថ្ងៃទី២៣ ដល់២៤ ខែឧសភា ឆ្នាំ២០១៣បានបញ្ចប់ក្រោមវត្តមាន ប្រជាពលរដ្ឋទស្សនារាប់ពាន់នាក់។
លទ្ធផលថ្ងៃទី២ដែលត្រូវ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ បានឱ្យដឹងថាកីឡាករ មុំ រស្មីក្លិបរការខ្នុរគុនខ្មែរ ប្រកួតឈ្នះកីឡាករប៊ុន រតនាក្លិបកងពលតូចលេខ ៣១ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដោយពិន្ទុ។គួ ន សុធាក្លិបយុវជនកម្ពុជាមានជ័យប្រកួតឈ្នះវុត្ថា រិទ្ធីក្លិបអង្គរធំមានជ័យក្នុងប្រភេទទម្ងន់៦៣,៥០ គីឡូក្រាមដោយសន្លប់នៅទឹកទី២។ កីឡាករម៉ាន់ សម្បត្តិក្លិបបាត់ដំបងពាយ័ព្យ ប្រកួតក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាមចាញ់កីឡាករ បឹង សាយ៉ាតមកពីក្លិបអេភូថងកីឡាដោយពិន្ទុ។អេ អូតក្លិបអេភូថងកីឡា ប្រកួតឈ្នះសល់ ប៊ុនអ៊ីមក្លិបអាស៊ីកីឡាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដោយពិន្ទុ។ នួន ភិរក្សក្លិបក្រសួងមហាផ្ទៃប្រកួតចាញ់លួន សុខខេង ក្លិបសឹង្ហកីឡាក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាមដោយពិន្ទុ និង ជ័យ កុសល ក្លិបសឹង្ហកីឡា ប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមប្រកួតចាញ់កីឡាករចាន់ រតនាក្លិបខេមរខ្លាហោះដោយពិន្ទុ។
លទ្ធផលនៃថ្ងៃទី១ ដែលត្រូវថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានឲ្យដឹងថា នៅថ្ងៃដំបូង នៃការ ប្រកួតនេះមាន កីឡាករប្រដាល់ប្រកួតចំនួន៦គូ ធ្វើការ ប្រកួតប្រជែក ដែលក្នុងនោះមាន ៣គូសន្លប់ និង៣គូទៀតប្រកួតគ្រប់៥ ទឹកពេញយ៉ាង ជក់ចិត្ត។លទ្ធផលគូទី១ កីឡាករម៉ៃ ស៊ីធែរា មកពីក្លឹបប្រដាល់យុវជនកម្ពុជាមានជ័យ ប្រកួតចាញ់កីឡាករសុខ ជាមកពីក្លឹបម្គុដ រាជសីហ៍ដោយសន្លប់នៅក្នុងទឹកទី២។ គូទី២កីឡា ករខឹក សុខឿរ មកពិក្លឹបកងពល តូចឆ័ត្រ យោង ៩១១ ប្រកួតឈ្នះកីឡាករ ឈាន ហំ មកពីក្លឹបមជ្ឈមណ្ឌលកីឡា ខេមរៈភូមិន្ទដោយ សន្លប់នៅទឹកទី៣។ គូទី៣ កីឡាករនឿន សាវឌី មកពីក្លឹបអេភូថងកីឡា ប្រកួតឈ្នះកីឡា ករផល សុភាពមកពីក្លឹបឃ្លាំងមឿង កីឡាដោយសន្លប់ នៅក្នុងទឹកទី៣។គូទី៤ កីឡាករ សេង ហៀង មកពីក្លឹបយុវជនម្ពុជាមានជ័យប្រកួត ស្មើរជា មួយនឹងកីឡាករសួង បញ្ញា មកពីក្លឹប មជ្ឈមណ្ឌលកីឡាខេមរៈភូមិន្ទ។ គូទី៥កីឡាករ ឃឹម ពេជ្រ ចិន្តា មកពីក្លឹបបូរីនាគរាជ ប្រកួត ឈ្នះកីឡាករភុន សោភ័ណ្ឌអ្នកប្រដាល់ មកពីក្លឹប យុវជនកីឡាខេត្តកណ្ដាល ដោយ ពិន្ទុ។ និងគូទី៦កីឡាករ ឈាន ហុង មកពីក្លឹបអាជ្ញាធរ ជាតិអាវុធគីមី ប្រកួតឈ្នះកីឡាករ រឿង សោ ភ័ណ្ឌមកពិក្លឹបម្គុដរាជសីហ៍ដោយពិន្ទុ។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា សម្ដេចហ៊ុន សែន បានឧបត្តម្ភ ដល់គណៈ កម្មាធិការជាតអួឡាំ ពិកកម្ពុជា(NOCC) ចំនួន១០លានរៀល ខណៈដែលNOCC បានរៀប ចំការប្រកួតប្រដាល់អប់អរសារទ សមទ្ធិផល សម្ដេចតេជោ ដែលបានរៀបចំ អស់រយៈពេល ២ថ្ងៃកន្លងទៅថ្មីៗនេះនៅស្រុកស្ទឹងត្រង់ ខេត្ត កំពុងចាម។ ការប្រកួតប្រដាល់ដែលមានរយៈពេល២ថ្ងៃ ជាប់គ្នា ក្រោមការ ដែលរៀបចំឡើងដោយគណៈ កម្មាធិការជាតិ អូឡាំពិក សហការជាមួយសហព័ន្ធកីឡាប្រដាល់ កម្ពុជានាថ្ងៃទី២៣-២៤ឧសភា នៅស្រុក ស្ទឹងត្រង់ ក្រោមការ ឧបត្តម្ភរបស់ក្រុមហ៊ុន ស្រាបៀរអង្គរ។ការប្រកួតថ្ងៃទី២៤ ឧសភា ដែលជាថ្ងៃចុង ក្រោយនោះ បានទាក់ទាញ់ប្រជាពលរដ្ឋនៅទីនោះ ប្រមាណជា ៣០០០នាក់។ ដោយ បូរិន
ប្រភពABC +


0 comments:
Post a Comment