គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:19 PM
ភ្នំពេញៈយុវជន​ម្នាក់​សម្រេចចិត្ត​លោត​ពីលើ​ស្ពាន​ជ្រោយចង្វា​ធ្វើ​អត្តឃាត​ខ្លួនឯង​ ក្នុង​ខណ​:​សុំ​លុយ​ម្តាយ​ទិញ​ម៉ូតូ​ថ្មី​មិន​បាន​។​ ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​ការ​វេលា​ម៉ោង​៦​នឹង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៣​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ សង្កាត់​ជ្រោយ​ ចង្វា​ ខណ្ឌ​ឬ​ស្សី​កែវ​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​យុវជន​ដែល​គិត​ខ្លី​ខាងលើ​នេះ​មានឈ្មោះ​ ឈាង​ វុ​ធ​ អាយុ​២៥​ឆ្នាំ​ ស្នាក់​ នៅផ្ទះ​លេខ​១០៨​ សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ ។​ សមត្ថកិច្ច​បាន​បន្ត​ថា​ការ​ប៉ង​ធ្វើ​អត្តឃាត់​របស់​យុវជន​ខាងលើ​នេះ​មិន​បាន​សម្រេច​ទេ​ ដោយសារ​ពេល​រូបគេ​លោត​ចូល​ទៅ​ក្នុង​ទឹក​បែរជា​រូបគេ​ស្រ​វេ​ស្រ​វ៉ា​ហែល​ទឹក​ឡើងគោក​ទៅ​វិញ​។​ សកម្មភាព​នេះ​គឺ​ដោយសារ​រូបគេ​មិន​បាន​គិត​វែង​ឆ្ងាយ​។​ ទ​ង្វើ​របស់​យុវជន​ឈ្មោះ​ ឈាង​ វុ​ធ​ ត្រូវ​មហាជន​ជា​ច្រើន​នាក់​ធ្វើការ​រិះគន់​យ៉ាង​ ព្រោះ​ជន​នេះ​យក​ជីវិត​ដែល​ម្តាយ​ជា​អ្នក​បង្កើត​ មក​គំរាម​ម្តាយ​ខ្លួនឯង​ទាមទារ​ប្រាក់​រហូត​ដ៏​ទៅ​៣០០​ដុល្លារ​ យក​ទៅ​ទិញ​របស់​ប្រើ​តាម​តម្រូវ​ចិត្ត​ ដោយ​មិន​ថា​ម្តាយ​ឪពុក​ពិបាក​ក្នុង​ការ​រក​កំរៃ​។​
​ តាម​ការ​រៀបរាប់​របស់​យុវជន​គិត​ខ្លី​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​ ដោយ​តូចចិត្ត​ខឹង​សុំ​ប្រាក់​ម្តាយ​ចំនួន​៣០០​ដុល្លារ​យក​ទៅ​ទិញ​ម៉ូតូ​ថ្មី​មិន​បាន​។​ បន្ទាប់​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​របស់​យុវជន​ខាងលើ​នេះ​ ឲ្យ​មក​ទទួលយក​ធ្វើការ​អប់រំ​កុំ​ឲ្យ​មាន​អារម្មណ៍​មក​ធ្វើ​អ្វី​ឆ្គួ​ត​ ដូច​ពេល​នេះ​ ៕​ ដោយ​ជោគជ័យ​


ប្រភព  ABC +

0 comments:

Post a Comment